Friday, April 19, 2024
Homeតារាខ្មែរបេប៊ី នៅតែមិនទាន់ធ្វើព្យុះភ្លៀងបាននៅឡើយ

បេប៊ី នៅតែមិនទាន់ធ្វើព្យុះភ្លៀងបាននៅឡើយ

ស្រីស្រស់ជុំ រចនាពេជ្រ ហៅ បេប៊ី ដែលផ្ដាច់អាជីពពិធីការិនីធ្លាប់តស៊ូជាង១០ឆ្នាំ មកផ្ដោតតែលើការច្រៀងសម្ដែងនៅថោន តែមួយផ្នែកនោះ ពេលនេះនាងមិនទាន់អាចធ្វើឲ្យទីផ្សារចម្រៀងរបស់នាង ដណ្ដើមបានភាពលេចធ្លោនៅឡើយ ថ្វីត្បិតតែមុននេះតារាជើងខ្លាំងរបស់ផលិតកម្មថោន មាស សុខសោភា បានដើរចេញទៅហើយក្ដី តែបេប៊ី នៅតែមិនអាចធ្វើព្យុះភ្លៀងបានទេ។

ការនៅរក្សាភាពស្ងៀមស្ងាត់របស់បេប៊ី នៅពេលនេះ ដោយសារតែរ៉ាប៊ី មានប្រៀងជាងគេនៅទ្រនំនេះ ខណៈដែលបេប៊ី ចូលច្រៀងមានរយៈពេលខ្លីជាងបទចម្រៀងរបស់នាង ក៏នៅមានកម្រិតដែរ។

ទោះជាយ៉ាងណា បេប៊ី មិនងាកក្រោយ ឬសោកស្ដាយអាជីពចាស់ពិធីការិនីនោះទេ គឺពេលនេះនាងនៅតែផ្ដោតលើអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះ ហើយតាមព័ត៌មានថា នាងគ្រោងចំណាយលុយផ្ទាល់ខ្លួនផលិត MV តាមចិត្តនាងចង់បានទៀតផង។

ទោះជាពេលនេះ បេប៊ី នៅមិនទាន់សម្រេចគោលដៅក្លាយទៅជាតារាចម្រៀងល្បីល្បាញខ្លាំងមែន ប៉ុន្តែស្រីស្អាតរូបនេះមានជីវភាពធូរធាមិនចាញ់តារាល្បីៗដទៃទៀតឡើយ។ នាងរស់នៅផ្ទះវីឡាស្កឹមស្កៃនៅខណ្ឌសែនសុខ និងជិះរថយន្ដទំនើបៗផ្លាស់ប្ដូរគ្នា ដូចជា រថយន្ដម៉ាក Range Rover និង Mazda ជាដើម ដែលធ្វើឲ្យគេសង្ស័យថា នាងមានគូស្នេហ៍នៅក្រោយខ្នង។

ប៉ុន្ដែម្ដាយរបស់បេប៊ី អ្នកស្រីប៊ុន ណារី ធ្លាប់ចេញមុខមកបញ្ជាក់ថា កូនស្រីរបស់គាត់គ្មានជំនួយពីប្រុសណាឡើយ។ អ្នកស្រីអះអាងថា ផ្ទះនិងរថយន្ដសព្វថ្ងៃ គឺគាត់លក់ផ្ទះចាស់ ទិញផ្ទះថ្មី និងលក់ដីធ្លីមួយចំនួនទៀត ដែលមានមិនធ្វើឲ្យកូនស្រីពិបាកនោះទេ។

ចំណែកបេប៊ី ថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ បើទោះជាកន្លងមកធ្លាប់លេចឮថា នាងមានលោកឧកញ៉ា និងអភិបាលខណ្ឌម្នាក់ តាមស្នេហានាងព្រមគ្នាក្ដី៕

RELATED ARTICLES