Friday, March 29, 2024
Homeព័ត៌មានជាតិព្រះវិហារសាសនាគ្រិស្ដស៊ីនឆន់ជី ស្នើសុំការប្រជុំអធិស្ឋានសម្រាប់អ្នកកាន់សាសនានៅជុំវិញពិភពលោក ដើម្បីបញ្ចប់កូវីដ-១៩

ព្រះវិហារសាសនាគ្រិស្ដស៊ីនឆន់ជី ស្នើសុំការប្រជុំអធិស្ឋានសម្រាប់អ្នកកាន់សាសនានៅជុំវិញពិភពលោក ដើម្បីបញ្ចប់កូវីដ-១៩

ព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រិស្ដស៊ីនឆន់ជី (ប្រធានក្រុមជំនុំ លោកលី ម៉ាន់ហ៊ី) បានស្នើឱ្យមានការប្រជុំសម្រាប់ការអធិស្ឋានតាមអ៊ីនធឺណិតដល់អ្នកមានជំនឿសាសនាទាំងអស់នៅជុំវិញពិភពលោក ដើម្បីបញ្ចប់កូវីដ-១៩។

ព្រះវិហារសាសនាគ្រិស្តស៊ីនឆន់ជី បានប្រកាសថា នៅពេលថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា គ្រប់ពួកបរិសុទ្ធទាំងអស់នៃពូជអម្បូរទាំង១២ នៅក្នុងស្រុក និងក្រៅប្រទេស បានរៀបចំការប្រជុំអធិស្ឋានសំរាប់ចុងបញ្ចប់នៃកូវីដ-១៩ នៅកន្លែងរៀងៗខ្លួន។ លោកបានអំពាវនាវឱ្យអ្នកកាន់សាសនាទាំងអស់ចូលរួមដោយអស់ពីចិត្ត។

ព្រះវិហារសាសនាគ្រិស្តស៊ីនឆន់ជី បាននិយាយថា “ការប្រជុំគ្នាអធិស្ឋាននេះធ្វើឡើងតាមសំណូមពររបស់ប្រធាន លោកលី ម៉ាន់ហ៊ី បានអធិស្ឋានថា វីរុសនេះនឹងរលាយបាត់នៅក្នុងសាកលលោក និងនៅតាមប្រទេសនីមួយៗ ចំពេលមានវិបត្តិដោយសារជំងឺកូវីដ-១៩ រាតត្បាត។

លោកបានបន្ថែមទៀតថា “ជាពិសេសវាមានអត្ថន័យនៃការជំនះវិបត្តិដោយធ្វើជាគំរូល្អដល់និកាយ និងសាសនានីមួយៗនៅក្នុងស្ថានភាពគ្រោះមហន្តរាយ” ។

ព្រះវិហារសាសនាគ្រិស្តស៊ីនឆន់ជី ក៏បានមានប្រសាសន៍ដែរថា “នៅក្នុងស្ថានភាពមួយដែលពិភពលោកទាំងមូលកំពុងរងគ្រោះពីកូវីដ-១៩ ត្រូវអធិស្ឋានដោយមានចិត្តតែមួយគ្រប់ទាំងសាសនា  និងនិកាយ ចូលរួមដើម្បីជំនះគ្រោះមហន្តរាយ ប្រសិនបើអធិស្ឋានដោយមានចិត្តរួបរួមគ្នាតែមួយ ខ្ញុំជឿថា ស្ថានសួគ៌នឹងឆ្លើយតបដល់ការអធិស្ឋាននេះ៕

RELATED ARTICLES