Friday, April 26, 2024
Homeតារាខ្មែរយូរី ចូលហង្សមាស ឬ Galaxy?

យូរី ចូលហង្សមាស ឬ Galaxy?

តារាចម្រៀងសេន យូរី បានផុតកុងត្រាជាមួយផលិតកម្មសាន់ដេ តាំងពីខែសីហា ឆ្នាំ២០២០ម្លេះ ហើយពេលនេះនាង និងថៅកែផលិតកម្ម មិនទាន់ជួបចរចាគ្នារឿងកុងត្រាថ្មីនោះទេ ខណៈដែលយូរី បានធ្វើ និងចេញបទចម្រៀងដោយខ្លួនឯង ២បទ នៅក្រៅផលិតកម្ម មានដូចជាបទ ”Sexy 18៎” និងបទ ”Big Boy”។

ទោះជាយ៉ាងណា គេអាចសន្និដ្ឋានថា យូរី មានជម្រើសតែ២គត់ បើសិនជានាងមិនកុងត្រាជាមួយផលិតកម្មសាន់ដេ ទេនោះ គឺទី១. នាងនឹងចូលហង្សមាស និងទី២. ចូល Galaxy Navatra។

ប៉ុន្ដែក្នុងជំនួបថ្មីៗនេះ យូរី ថា នាងមិនអាចប្រាប់ជាមុនបានទេថា នឹងទៅចូលច្រៀងនៅផលិតកម្មណា ប៉ុន្តែយ៉ាងយូរនៅចុងឆ្នាំ២០២០នេះ ក្រុមអ្នកគាំទ្រនាងនឹងបានឃើញថា នាងច្រៀងនៅទីណាហើយ។ នាងថា ទើបផុតកុងតា្រជាមួយផលិតកម្មសាន់ដេ រយៈពេល៥ឆ្នាំ អីចឹងនាងចង់សម្រាកនៅខាងក្រៅផលិតកម្មមួយអន្លើសិន តែមិនយូរទេ នាងនឹងមានបទចម្រៀងថ្មីៗនៅផលិតកម្មឡើងវិញហើយ។

យូរី ជាតារាចម្រៀងផ្នែកយុវវ័យ ដូច រ៉ាប៊ី និងទេព បូព្រឹក្ស ដែរ ដោយកន្លងមកធ្លាប់លេចឮថា នាងត្រូវបានហង្សមាស ចាប់អារម្មណ៍ដើម្បីយកទៅជំនួសតំណែងទេព បូព្រឹក្ស ដែលចាកចេញទៀតផង ខណៈដែលដំណឹងផ្សេងទៀតលេចឮថា ថៅកែ Galaxy ក៏ពេញចិត្តនាងដែរ។

យូរី នៅតែអះអាងថា អំឡុងពេលនេះនាងមិនអាចប្រាប់បានទាំងអស់ថា នឹងទៅច្រៀងនៅផលិតកម្មណា ព្រោះនាងសម្ងំធ្វើបទចម្រៀងដោយខ្លួនឯងសិន។ ប៉ុន្ដែនាងថា កន្លងមកមានផលិតកម្មមួយចំនួនបានទាក់ទងនាងមែន។

ដោយឡែក សម្រាប់ផលិតកម្ម Galaxy យូរី ថា ធ្លាប់បានទៅច្រៀងនៅកូរ៉េ ដែលរៀបចំដោយក្រុមការងារផលិតកម្មនេះមែន ប៉ុន្ដែមិនដែលមានទំនាក់ទំនងគ្នារឿងច្រៀងនៅផលិតកម្មនោះទេ។

ចំណែករឿងស្នេហាវិញ យូរី ដែលស្និទ្ធស្នេហ៍ថៅកែហាងផឹកស៊ីម្នាក់ ជាបុរសពោះម៉ាយ លោកជា នី នៅតែមិនព្រមសារភាពស្នេហ៍ឡើយ បើទោះជាពេលខ្លះ គេឃើញអ្នកទាំង២ ស្និទ្ធស្នាលគ្នាដូចប្ដីប្រពន្ធក្ដី៕

RELATED ARTICLES