Thursday, March 28, 2024
Homeតារាខ្មែររោងភាពយន្ត Prime Cineplex និង Sosa Catering ផ្ដល់សេវាកម្មជួលសាល និងរៀបចំកម្មវិធីផ្សេងៗ

រោងភាពយន្ត Prime Cineplex និង Sosa Catering ផ្ដល់សេវាកម្មជួលសាល និងរៀបចំកម្មវិធីផ្សេងៗ

ភ្នំពេញ ៖ រោងភាពយន្ត Prime Cineplex បានរៀបចំកម្មវិធីមួយ មានឈ្មោះថា “Prime Cineplex B2B Networking Event“ សម្រាប់ក្រុមហ៊ុនជាដៃគួរអាជីវកម្មខ្នាតតូចនិងខ្នាតធំចូលរួម។ កម្មវិធីនេះ Prime Cineplex Cambodia មានការបង្ហាញជូននៅសេវាកម្មថ្មីដែលសហការជាមួយ Sosa Catering គម្រោងសេវាកម្មជួលសាលរៀបចំកម្មវិធីក្នុងតម្លៃទាបមិនធ្លាប់មានពីមុនមក។ កម្មវិធីខាងលើត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែកញ្ញា នៅរោងភាពយន្ត Prime Cineplex សាខាទួលគោក ។

លោកស្រី ចាន់ សូសាស៊ីពីន ប្រធានស្ថាបនិក និងទីផ្សារ Sosa Catering បញ្ជាក់ថា នេះគឺជាដំណឹងដ៏ល្អសម្រាប់បណ្តាក្រុមហ៊ុនដែលមានបំណងរៀបចំកម្មវិធីជួបជុំនានា ដោយទទួលបានការផ្តល់ជូនតម្លៃដ៏ពិសេសមិនធ្លាប់មាន ជាមួយអ្នកជំនាញរៀបចំកម្មវិធី និងមានសុវត្ថិភាពខ្ពស់ដែលទុកចិត្តបាន ទាំងនេះហើយដែលធ្វើឲ្យក្រុមហ៊ុនលោកស្រីសម្រេចចិត្តសហការគ្នាជាមួយ Prime Cineplex Cambodia។

លោកស្រីឯក រតនា ប្រធានទីផ្សារ Prime Cineplex បានបញ្ជាក់ថា ក្រោយពីប្រកាសបើកដំណើរការរោងភាពយន្តឡើងវិញដោយរលូន និងប្រកបដោយសុវត្ថិភាពខ្ពស់នោះ រោងភាពយន្ត Prime Cineplex បានបង្កើតកម្មវិធីជំនួបជុំដៃគូសហការជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក។ ក្នុងនេះដែររោងភាពយន្តក៏បានសហការជាមួយ Sosa Catering ដើម្បីបង្កើតកម្មវិធីថ្មីលើការជួលសាលដើម្បីរៀបចំកម្មវិធីផ្សេងៗ។

លោកស្រីបន្តថា សម្រាប់សេវាកម្មថ្មីនេះនឹងមានផ្តល់ជូនអតិថិជននូវកញ្ចប់ជាពិសេសសម្រាប់ភ្ញៀវដែលអាចរៀបចំជាកម្មវីធីសម្ពោធផលិតផលថ្មី សិក្ខាសាលា ឬកម្មវិធីផ្សេងៗដែលក្រុមហ៊ុននឹងជួយសម្រួលដល់ពួកគាត់ឲ្យកាន់តែមានភាពងាយស្រួល ស្របពេលដែលការផ្តល់ជូនទីតាំងប្រកបដោយផាសុខភាព សុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប Screen ធំទាំងការផ្គត់ផ្គង់អាហារ ជាងថតរូបមានជំនាញត្រឹមត្រូវ ។

លោកស្រីបញ្ជាក់ថា កញ្ចប់ពិសេសម្រាប់ផ្តល់ជូន គឺមិនធ្លាប់មានពីមុនមក បើធៀបនឹងទីតាំងផ្សេងដែលលោកស្រីបង្ហើបថា សម្រាប់សមាជិកចូលរួមពី៥០ទៅ៦០នាក់ គឺចំណាយត្រឹមតែជាង១០០ ដុល្លារប៉ុណ្ណោះ ទៅតាមកញ្ចប់ដែលអតិថិជនជ្រើសរើស ហើយអាចរៀបចំបានទាំងពីរទាំងនៅរោងភាពយន្ត Prime Cineplex សាខាទួលគោកផ្សារ Samai Square និងរោងភាពយន្ត Prime Cineplex សាខាចោមចៅ នៅផ្សារ TL Mail ។

លោកស្រីបន្ថែមថា បណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់គេហទំព័រ Prime Cineplex Cambodia ឬទំនាក់ទំនងមកកាន់លេខផ្ទាល់ 096 499 4666៕

RELATED ARTICLES