Friday, April 19, 2024
Homeតារាខ្មែរលី ម៉ារីណា ស្រងូតស្រងាត់ថ្ងៃខួបកូនប្រុស ព្រោះតែប្តីជាប់...

លី ម៉ារីណា ស្រងូតស្រងាត់ថ្ងៃខួបកូនប្រុស ព្រោះតែប្តីជាប់…

អ្នកនាងលី ម៉ារីណា បានបង្ហាញទឹកមុខក្រៀមក្រំថ្ងៃខួបកំណើតកូនប្រុសរបស់នាង កាលពីរាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដែលរៀបចំនៅហាងវីហ្វេ្រនបឹងត្របែក ដោយនាងវាចារហាក់ចង់រលេងរលោងទឹកភ្នែកថា ខួបកូនឆ្នាំនេះ ប្ដីជាប់នៅអាមេរិក មកចូលរួមមិនកើត ព្រោះកូវីដ-១៩ ផ្ទុះលើកទី២ ទើបធ្វើឲ្យនាងមិនសូវរីករាយឡើយ។

យ៉ាងណា ម៉ារីណា ថា ភ្ញៀវដែលគ្រោងហៅ១០០%នោះ បានបន្ថយមកត្រឹម៧០%វិញ ព្រោះប្ដីថា កុំធ្វើធំពេក ខ្លាចមានការជួបជុំទ្រង់ទ្រាយធំពេក នាំឲ្យលោកបារម្ភរឿងកូវីដ-១៩។ ប៉ុន្ដែនាងមិនដឹងថា ការចំណាយខួបកូនប្រុសឆ្នាំនេះអស់លុយប៉ុន្មាននោះទេ ព្រោះចប់កម្មវិធីទើបទូទាត់ប្រាក់។

ម៉ារីណា ប្រាប់ថា ជារៀងរាល់ឆ្នាំ នាងតែងតែធ្វើកម្មវិធី២ដងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ​គឺមិនអាចធ្វើការងារហត់នឿយរហូត ដោយគ្មានការសប្បាយនោះទេ។

ដោយឡែក ទាក់ទងការថតភាពយន្ដវិញ លី ម៉ារីណា ថា ដោយសារតែពេលនេះជាប់រកស៊ីសម្លៀកបំពាក់ និងធ្វើជាអ្នកតំណាងឲ្យផលិតផលមួយ ទើបនាងមិនទាន់ទទួលថតរឿងថ្មីឡើយ តែនាងមានគោលការណ៍ គឺក្នុង១ឆ្នាំ ថតតែ១រឿងទេ​ដើម្បីទុកពេលរកស៊ីច្រើនជាងផ្ដោតលើការងារសិល្បៈ។

លី​ ម៉ារីណា បានរៀបការកាលពីថ្ងៃទី២៧ ខែឧសភា​ឆ្នាំ២០១៣ ជាមួយអាណិកជនខ្មែរ រស់នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយពេលនេះនាងទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុ៦ឆ្នាំ។ នាងថា មានគម្រោងយកកូនស្រីថែមមួយទៀត ហេតុនេះហើយបានជាពេលនេះរង់ចាំស្វាមីវិលវិញយ៉ាងអន្ទះសាតែម្ដង។

តារាវ័យ៤០ឆ្នាំរូបនេះ ក៏បានទម្លាយមូលហេតុដែលនាងនៅតែរក្សាបានសម្រស់ថិតថេរ មិនចាស់នេះដែរថា ដោយសារតែនាងចូលចិត្តប្រើរបស់ធម្មជាតិ ច្រើនជាងគីមី ទើបសាច់ចាំ៕                                      ហ៊ឹម វិចិត្រ

RELATED ARTICLES