Saturday, April 20, 2024
Homeព័ត៌មានជាតិលើកទី១ សមត្ថកិច្ចសង្ឃឹមថា ពួកគាត់នឹងរាងចាល... ប៉ុន្តែនៅតែមានលើកទី២

លើកទី១ សមត្ថកិច្ចសង្ឃឹមថា ពួកគាត់នឹងរាងចាល… ប៉ុន្តែនៅតែមានលើកទី២

ខេត្តកណ្តាល ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងល្បែងស៊ីសង (បៀ) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល ត្រង់ចំណុចរោងដាក់ចំបើងរបស់ឈ្មោះនី ភ័ណ្ឌ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមទាំងវត្ថុតាងមួយចំនួន។

សមត្ថកិច្ចឱ្យដឹងថា ស្ត្រីអ្នកញៀនល្បែងទាំងនោះ រួមមាន ទី១-ឈ្មោះផន រ៉ា អាយុ ៥៤ឆ្នាំ។ ទី២-ឈ្មោះជាប់ សៀកណៃ អាយុ ៤៤ឆ្នាំ។ ទី៣-ឈ្មោះហុង គឹមលី អាយុ៥៩ ឆ្នាំ។ ទី៤-ឈ្មោះ ចិត្រ សុខថា អាយុ៤៩ឆ្នាំ។ អ្នកទាំង៤នាក់ មានមុខរបរជាកសិករ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកវត្ថុតាងដកហូតបានបៀ២៤៤សន្លឹក, ស្បែកជើងចំនួន ១២គូរ ធុងទឹកកកជ័រមានពណ៌លឿងចំនួន១, ប្រាក់ចំនួន៣៥,០០០រៀល (បីម៉ឺនប្រាំពាន់រៀល), ក្រណាត់សម្រាប់ក្រាលលេងបៀចំនួន៣ផ្ទាំង, កន្ទេលចំនួន២, សៀវភៅកត់កន្ទុយលេខ មានលេខឆ្នោតចំនួន១ក្បាល។

បន្ទាប់ពីបង្ក្រាប និងឃាត់ខ្លួនបាន៤នាក់ កម្លាំងប៉ុស្តិ៍ពិនិត្យឃើញថា ទីតាំងនេះ កម្លាំងធ្លាប់ចុះអប់រំ ណែនាំនិងធ្វើកិច្ចសន្យាម្តងរួចមកហើយ ប៉ុន្តែនៅតែមិនរាងចាល ទើបសមត្ថកិច្ចបញ្ជូនទាំង៤នាក់ រួមនឹងវត្ថុតាងខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES