Friday, March 29, 2024
Homeតារាខ្មែរល្បីអ្នកធ្វើភ្លេង បទ "ដណ្ដឹងអូនទៅ" ត្រៀមចូលហង្សមាស

ល្បីអ្នកធ្វើភ្លេង បទ “ដណ្ដឹងអូនទៅ” ត្រៀមចូលហង្សមាស

អ្នកនិពន្ធបទភ្លេង “Music Composer” ដែលធ្លាប់សាងស្នាដៃនៅផលិតកម្មធំៗ និងជួយឲ្យតារាជាច្រើនបានល្បី ប៉ុន្តែលោកមិនសូវចេញមុខមាត់ គឺលោក Tho Meet ដែលសព្វថ្ងៃជាអ្នកនិពន្ធបទភ្លេងនៅផលិតកម្ម Galaxy នោះ មានព័ត៌មានថា លោកអាចនឹងដើរចូលទៅផលិតកម្មរស្មីហង្សមាស នាពេលខាងមុខនេះហើយ។

ព័ត៌មានបានឲ្យដឹងថា លោក Tho Meet មានមិត្តភក្ដិមួយចំនួននៅហង្សមាស ហើយពួកគេចង់ឲ្យលោកទៅរួមការងារនៅហង្សមាស ព្រោះផលិតកម្មធំនេះមានតារាច្រើន និងត្រូវការអ្នកនិពន្ធបទភ្លេងដែលមានសមត្ថភាពដូចលោក។

ទាក់ទងរឿងនេះ លោក Tho Meet បានប្រាប់អ្នកកាសែតដោយខ្លីថា លោកមិនចង់ធ្វើការបកស្រាយរឿងនេះទេ និងសូមឲ្យអ្នកសារព័ត៌មានរង់ចាំមើលសិនទៅ។

លោក Tho Meet ធ្លាប់បាននិពន្ធបទភ្លេងបទល្បីៗមួយចំនួននៅផលិតកម្ម Galaxy មានដូចជាបទ​” ដណ្ដឹងអូនទៅ”, “ចង់លក់ផ្ទះចោល” និងបទ “កាកសង្សារ” ជាដើម។ លោកត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយនៃការធ្វើភ្លេងឲ្យតារាល្បីៗជាច្រើនមកហើយ ខណៈដែលកន្លងមកលោកធ្លាប់និពន្ធបទភ្លេងនៅផលិតកម្មសាន់ដេ និងថោន មុនចូលទៅផលិតកម្ម Galaxy រយៈពេលជិត១ឆ្នាំនេះ៕

RELATED ARTICLES