Friday, April 26, 2024
Homeព័ត៌មានជាតិស្ងាត់ៗ តារាចម្រៀខេម ជិតក្លាយជាថៅកែហាងផឹកស៊ី

ស្ងាត់ៗ តារាចម្រៀខេម ជិតក្លាយជាថៅកែហាងផឹកស៊ី

អតីតតារាចម្រៀងថោន លោកប៉ុន សុណារិន្ទ ហៅខេម នឹងក្លាយទៅជាថៅកែហាងផឹកស៊ីមួយកន្លែ ដែលមានទីតាំងនៅក្បែរវត្តសុវណ្ណ មុនីសាគរសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលតារាថ្មីរបស់ផលិតកម្ម Galaxy Navatra រូបនេះ គ្រោងធ្វើពិធីសម្ពោធនៅចុងឆ្នាំ២០២០នេះហើយ។

តាមព័ត៌មានថា ខេម បានចូលហ៊ុនជាមួយតារាសម្ដែងស្រីម្នាក់ និងជាមួយអ្នករកស៊ីធំម្នាក់ទៀត ទៅបើកហាងផឹកស៊ីនៅក្បែរផ្ទះតារាចម្រៀងខេមរៈ សិរីមន្ដ នោះ ដោយម្នាក់ៗចំណាយអស់ទុនជាច្រើនម៉ឺនដុល្លារ។

តារាចម្រៀងខេម មិនលើកទូរស័ព្ទឡើយ កាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបំភ្លឺបានឡើយ។

ទោះជាយ៉ាងណា ការត្រៀមឡើងធ្វើថៅកែហាងផឹកស៊ីរបស់ខេម នេះ ជាមុខរបរថ្មី១ បន្ទាប់ពីតារាចម្រៀងសំនៀងស្អករូបនេះ ដើរចេញពីថោន ទៅផ្ញើខ្លួនជាមួយផលិតកម្ម Galaxy ទាំងចម្រូងចម្រាសនោះ។

ការមកដល់ទ្រនំថ្មីនេះ ខេម ត្រូវបានថៅកែផលិតកម្មលើកស្ទួយយ៉ាងខ្លាំង តាមរយៈការផ្ដល់ឲ្យច្រៀងបទល្អៗ ហើយរូបគេចាប់ដៃគូជាមួយតារាចម្រៀងសំនៀងស្អកដូចគ្នា កញ្ញាតន់ ច័ន្ទសីម៉ា។

គេមិនទាន់ដឹងថា តើខេម នឹងលេចធ្លោជាងនៅទ្រនំចាស់ ឬយ៉ាងណានោះទេ ព្រោះពេលនេះ តួឯករបស់ផលិតកម្ម Galaxy Navatra គឺកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ។

ខេម បានផ្ដាច់ស្នេហ៍ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេក ជាតារាសម្ដែងម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពត ហើយពេលនេះអតីតអ្នករត់ម៉ូតូឌុប និងធ្លាប់ដេកតាមសួនច្បាររូបនេះ បានភ្ជាប់ស្នេហ៍ថ្មីជាមួយស្រីស្អាតអាណិកជនខ្មែរ នៅបារាំង ឈ្មោះស្រីកា។

ប៉ុន្ដែខេម បានព្យាយាមលាក់បាំងទាំងសង្សារចាស់ និងថ្មី មិនឲ្យគេដឹង ហើយបើទោះជាពេលនេះ ខេម បាយបាយថោន ទៅហើយក្ដី តែខេម ធ្លាប់សារភាពប្រាប់អ្នកយកព័ត៌មានយើងថា ជីវិតលោកមានការផ្លាស់ប្ដូរទាំងស្រុងនៅពេលនេះ ដោយសារតែថៅកែថោន ព្រមឲ្យលោកច្រៀងនៅផលិតកម្មមួយនេះ៕

RELATED ARTICLES