Friday, March 29, 2024
Homeតារាខ្មែរអស្ចារ្យមែន! តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ មានអ្នកចូលមើលសរុបដល់ទៅ៣២៣.៧ លានដង

អស្ចារ្យមែន! តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ មានអ្នកចូលមើលសរុបដល់ទៅ៣២៣.៧ លានដង

ភ្នំពេញ៖ តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងវ័យក្មេងមួយរូបដែលទទួលបានប្រជាប្រិយភាពដាច់គេ ក្នុងឆ្នាំ២០២០នេះ ខណៈគ្រប់ចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹងតែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀងរបស់នាងសរុបរហូតដល់ទៅ៣២៣.៧លានដង ក្នុងយូធូប។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀងដែលតារាវ័យក្មេងម្នាក់ អាចទទួលបានការគាំទ្រលើសលប់នៅក្នុងប្រទេសកម្ពុជា។

អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់តន់ ច័ន្ទសីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែននៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈចម្រៀងក្នុងប្រទេសកម្ពុជា។

ភាពប្រែប្រួលនិងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

គួរកត់សម្គាល់ថា តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោមផលតិផល Galaxy Navatra ពីស្រទាប់មហាជន បើទោះជានាងទើបចូលប្រឡូកក្នុុងអាជីពចម្រៀងរយៈពេលខ្លីក្ដី៕

RELATED ARTICLES