Friday, March 29, 2024
Homeតារាខ្មែរអ៊ីណូ ធ្វើខួប ផ្គួបសម្ពោធមុខជំនួញធំ ដល់ទៅ៥០ម៉ឺនដុល្លារ

អ៊ីណូ ធ្វើខួប ផ្គួបសម្ពោធមុខជំនួញធំ ដល់ទៅ៥០ម៉ឺនដុល្លារ

តារាចម្រៀងសាន់ដេ លោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅ Eno បានធ្វើខួបកំណើតគម្រប់អាយុ៣០ក្រាស់ ផ្គួបការសម្ពោធឃ្លាំងរថយន្ដ នៅជិតផ្សារទំនើបអ៊ីអន២ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដោយប្រើទុនរហូតដល់ទៅ៥០ម៉ឺនដុល្លារ។

អ៊ីណូ បានឲ្យដឹងថា លោកបានបានរកស៊ីលក់ឡានកាក់កបគួរសម រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុង១ថ្ងៃ លក់ឡានបានយ៉ាងហោចណាស់ក៏ដាច់អស់៣គ្រឿងដែរ។ លោកថា ហ្គារ៉ាស់ថ្មីនេះ លោកដាក់ឈ្មោះថា “Eno Auto Car” ដែលមានសេវាកម្មទិញលក់ និងជួសជុលរថយន្ដ ហើយកម្មវិធីជប់លៀងរបស់លោក ហៅភ្ញៀវ៣០០តុ ក្នុងនោះមានតារារួមអាជីព និងអ្នករកស៊ីជាមួយគ្នាផងដែរ។

អ៊ីណូ បន្តថា ការបើកឃ្លាំងលក់ និងជួសជុសរថយន្ដពេលនេះ ដោយសារតែលោកបានជោគជ័យរឿងរកស៊ីផ្នែកអចលនទ្រព្យ ហើយទើបឈានមួយជំហ៊ានទៀតរកស៊ីផ្នែកនេះ ខណៈដែលអាជីពចម្រៀងរបស់លោកនៅតែបន្ដដដែល។ លោកថា ឃ្លាំងឡានលោកមានការលក់រថយន្ដដោយបង់រំលស់សុទ្ធក៏មានដែរ ហើយមានគ្រប់ប្រភេទរថយន្ដដែលអតិថិជនចង់បាន។

នៅថ្ងៃនោះដែរ គេឃើញអ៊ីណូ ទទួលបានបាច់ផ្កា១បាច់ពីនារីម្នាក់ជាគូស្នេហ៍ផងដែរ។ ប៉ុន្ដែអ៊ីណូ ដែលត្រូវពិធីករអែនប៊ី ហៅថាតារាក្បាលធំនោះ មិននិយាយរឿងស្នេហា និងប្រាប់ថា នារីកំពូលស្នេហ៍របស់លោកជាម្ចាស់បាច់ផ្កានោះ ថាជាអ្នកណាឡើយ។

អ៊ីណូ បញ្ជាក់ថា ពេលនេះចង់និយាយតែមុខជំនួញនិងការងារសិល្បៈ ចំណែករឿងស្នេហាផ្អឹបទុកមួយឡែកសិន។ លោកថា ការសម្ពោធហ្គារ៉ាស់ឡានថ្មី ចំពេលដែលកូវីដ-១៩ មិនទាន់ស្ងាត់នេះ លោកមិនបារម្ភច្រើនថា ក្សត់អតិថិជននោះទេ ព្រោះថា ការទិញ និងជួសជុលរថយន្ដ ជាតម្រូវការចាំបាច់របស់បងប្អូន ទើបលោកមិនរារែកចិត្តក្នុងការដាក់ទុនរកស៊ីធំនៅពេលនេះ៕

RELATED ARTICLES