Saturday, April 20, 2024
Homeតារាខ្មែរអ្នកនាងស៊ឹម សូលិកា កាន់តែមានឥទ្ធិពល

អ្នកនាងស៊ឹម សូលិកា កាន់តែមានឥទ្ធិពល

អ្នកនាងស៊ឹម សូលិកា និងប្ដី លោកអេង រិទ្ធី បានក្លាយជាគូស្នេហ៍ដែលតារារួមអាជីព គោរពពួកគេនៅពេលដែលប្ដីប្រពន្ធអ្នកសិល្បៈ១គូនេះ ឡើងឋានៈទាំងប្ដីប្រពន្ធព្រមគ្នាតែម្ដង ពោលគឺលោករិទ្ធី បានឡើងតួនាទីជាឯកឧត្តម ខណៈដែលសូលិកា បានងាជាជំទាវ។

តាមរយៈការលេចមុខចូលរួមកម្មវិធីខួបកំណើតកូនប្រុសអ្នកនាងលី ម៉ារីណា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅហាងវីហ្រ្វេនបឹងត្របែកនោះ អ្នកសិល្បៈដែលមានវ័យប្រហាក់ប្រហែល និងក្មេងៗបានលើកដៃសំពះសូលិកា-រិទ្ធី ជាបន្ដបន្ទាប់ ដែលឥទ្ធិពលបែបនេះ គេកម្រឃើញកើតមានចំពោះតារាសិល្បៈទូទៅណាស់។ ប៉ុន្ដែពេលនេះមានលើសូលិកា និងប្ដីហើយ បើទោះជាពួកគេមិនមែនជាព្រឹទ្ធាចារ្យ ឬគ្រូបង្ហាត់ជំនាញសិល្បៈក្ដី។

ស៊ឹម សូលិកា បានរៀបការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយពោះម៉ាយអេង រិទ្ធី ក្រោយនាងចែកផ្លូវគ្នាជាមួយលោកទិត ថាវរិទ្ធ។ ចំណងស្នេហាសូលិកា-រិទ្ធី ជាង១ឆ្នាំនេះ នាងមិនទាន់ពពោះកូនទី២ឡើយ ខណៈដែលអំឡុងពេលសូលិកា ភ្ជាប់ស្នេហាជាមួយអតីតប្ដីទី១ លោកសៅ ភីរៈ នាងទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច អាយ១៩ឆ្នាំ។

លោកអេង រិទ្ធី ស្វាមីរបស់សូលិកា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកនិងភរិយាមិនទាន់មានគម្រោងយកកូនឆាប់ៗឡើយ ព្រោះត្រូវការពិភាក្សាគ្នាចង់បានកូនតាមគម្រោងត្រឹមត្រូវ។ យ៉ាងណា លោកថា ឪពុកម្ដាយទាំងសងខាងតែងតែជំរុញឲ្យលោកនិងប្រពន្ធ គិតគូរពីរឿងយកកូននេះដែរ ព្រោះពួកគាត់ចង់បានចៅបីប្រលែងលេង។

ក្រៅពីស៊ឹម សូលិកា តារាដែលឡើងងារជំទាវ មានដូចជា អ្នកនាងស្រីតូច ចំណាន, លី យ៉ាណា, ឱក បូរី, ពេជ្រ ច័ន្ទបរមី, ហ៊ឹម ស៊ីវន, ផាន់ ម៉ូនីកា, នៅ សុនិតា និងឈឹម អរិយ៉ា ៕

RELATED ARTICLES