Thursday, April 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ស្វាមីធ្វើខួបកំណើតឲ្យ នៅលើកោះសង្សារ

ឱក សុគន្ធកញ្ញា ស្វាមីធ្វើខួបកំណើតឲ្យ នៅលើកោះសង្សារ

ឱក សុគន្ធកញ្ញា បានប្រារព្ធខួបកំណើតគម្រប់៣៣ឆ្នាំ​ នៅលើកោះសង្សារ ខេត្តព្រះសីហនុ ចំថ្ងៃបិណ្ឌទី១២ ហើយស្វាមីរបស់នាង លោកអ៊ឹង សុខលី បាននិមន្ដព្រះសង្ឃទៅសូត្រធម៌ប្រោះព្រំលើករាសីឲ្យនាង ដល់លើកោះតែម្ដង។

សុគន្ធកញ្ញា បានថ្លែងសារដោយរីករាយ អមដោយការសរសើរស្វាមីចំពោះការយកចិត្តទុកដាក់ថ្ងៃខួបរបស់នាងថា ”ថ្ងៃនេះជាថ្ងៃបិណ្ឌទី១២ ហើយក៏ត្រូវជាថ្ងៃច័ន្ទ ទី១៤ ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ អរគុណលោកប្ដីដែលបាននិមន្ដព្រះសង្ឃរាប់បាត ប្រគេនទេយ្យទាននៅលើកោះសង្សារ”។

នៅថ្ងៃខួបឱក សុគន្ធកញ្ញា នេះ តារាចម្រៀងរួមទ្រនំ សុគន្ធ និសា បានថ្លែងសារជូនពរនាងថា ”រីករាយខួបកំណើតអ្នកទាំងពីរ ជាពិសេស កញ្ញា សូមជូនពរឲ្យអ្នកទាំងពីរមានសុខសុភមង្គលកាន់តែខ្លាំង និងជោគជ័យក្នុងឆាកជីវិតដ៏ល្អប្រពៃនេះ ជាដ៏រាបរៀងទៅ”។

ឱក សុគន្ធកញ្ញា មិនដែលប្រារព្ធខួបកំណើតធំ ដោយហៅតារារាប់រយនាក់ឲ្យចូលរួមដូចតារាផ្សេងៗទៀតឡើយ ប៉ុន្ដែមុនរៀបការ នាងតែងតែត្រូវបានលោកអ៊ឹង សុខលី និងក្រុមអ្នកគាំទ្ររបស់នាង ទៅធ្វើខួបឲ្យដល់បន្ទប់តែម្ដង។

ដោយឡែក ខួបឆ្នាំនេះ នាងបានទៅធ្វើដល់កោះសង្សារ ដែលជាការំលឹកពីកំណើតស្នេហ៍នាងជាមួយស្វាមីនាពេលអតីតកាលផងដែរ។

គេឃើញមានតារារួមអាជីពមួយចំនួនទៀត បានផ្ញើរសារជូនពរនាងជាបន្ដបន្ទាប់នៅថ្ងៃពិសេសរបស់នាង កាលពីម្សិលមិញនេះ។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយពេលនេះអ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ Charlie អាយុជាង១០ខែ។ សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ដែលគេចាត់ទុកថា ជោគជ័យទាំងចម្រៀងនិងស្នេហា នៅឆ្នាំ២០១៩-២០២០៕

RELATED ARTICLES