Wednesday, April 24, 2024
Homeតារាខ្មែរករុណា ពេជ្រ ចែកអំណោយជូនបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

ករុណា ពេជ្រ ចែកអំណោយជូនបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

ក្រោមការដឹកនាំដោយលោកសំ រិទ្ធី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ តារាចម្រៀងករុណា ពេជ្រ រួមជាមួយនឹងសប្បុរសក្រៅប្រទេសក្នុងប្រទេស បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។

តារាចម្រៀងករុណា ពេជ្រ បានឲ្យដឹងថា ការចែកអំណោយជូនបងប្អូនរងគ្រោះដោយទឹកជំនន់ នោះគឺថវិកាបានមកពីបងប្អូនដែលរស់នៅក្រៅប្រទេសអាមេរិក បារាំង អូស្រ្តាលី និងថវិកាពីសប្បុរសជនក្នុងស្រុក យកទៅចែកជូនចំនួន៣០០គ្រួសារ ដែលស្ថិតនៅភូមិលៀក ឃុំព្រះនិព្វាន ចំនួន១៤២គ្រួសារ។ និងទីលើកទី២ ភូមិព្រៃទទឹង ឃុំវាល ចំនួន១៥៨គ្រួសារ (មកពីឃុំវាល ឃុំអង្គពពេល) ។

សម្ភារៈដែលទទួលបានក្នុងមួយគ្រួសារ អង្ករ១៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខ១យួរ, ទឹកសុទ្ធអរុណា មួយកេស, ថវិកាបួនម៉ឺនរៀល។

ក្រៅពីចែករំលែកទុក្ខរបស់បងប្អូនរងគ្រោះ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន “ឆ្លៀតក្នុងឱកាសនេះ ឲ្យរូបខ្ញុំបាទសូមថ្លែងអំណរគុណឯកឧត្តម លោកជំទាវ សិល្បករ សិល្បការនី សប្បុរជនក្នុងប្រទេសនិងក្រៅប្រទេស ដែលមានទំនុកចិត្តមកលើរូបខ្ញុំ ហើយថែមទាំងដែលបានបរិច្ចាគពេលវេលា ថវិកា រួមជាមួយសម្ភារៈផ្សេងៗ ធ្វើកម្មវិធីមនុស្សធម៌សប្បុរស ក្នុងពេលនេះ សូមគោរពជូនពរសប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ រីកចម្រើន ជោគជ័យគ្រប់ភារកិច្ច”៕

RELATED ARTICLES