Friday, April 19, 2024
Homeតារាខ្មែរខេមរៈ សីរីមន្ដ ទទួលបានតំណែងធំៗ របស់ព្រាប សុវត្ថិ ទាំងអស់ឬ?

ខេមរៈ សីរីមន្ដ ទទួលបានតំណែងធំៗ របស់ព្រាប សុវត្ថិ ទាំងអស់ឬ?

តារាចម្រៀងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានហង្សមាស ថ្នាក់ថ្នមចិត្តកាន់តែខ្លាំង បន្ទាប់ពីលោកព្រាប សុវត្ថិ ដើរចេញជិត២ខែនេះ ដោយបទចម្រៀងសិរីមន្ដ ទាំងនៅរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន មានការសម្រិតសម្រាំងយ៉ាងពិសេស​មិនធ្លាប់មានពីមុនមកឡើយ។

សកម្មភាពទាំងទាំងនោះ បញ្ជាក់ថា ហង្សមាស​ ចាត់ទុកសិរីមន្ដ ជាតួឯករបស់ខ្លួន ហើយត្រៀមលើកឲ្យទៅជំនួសតំណែងព្រាប សុវត្ថិ នាពេលខាងមុខនេះហើយ។

តាមព័ត៌មានថា ក្រៅពីមានការសម្រិតសម្រាំងយ៉ាងពិសេស ទាំងប៉ារូលបទចម្រៀង​និង MV ជូនខេមរៈ សិរីមន្ដ ដើម្បីកុំឲ្យតារារូបនេះរត់ចោលហង្សមាស ដូចព្រាប សុវត្ថិ នោះ ថៅកែហង្សមាស នឹងធ្វើឲ្យលោកសិរីមន្ត កាន់តែរំភើបរីករាយថែមមួយកម្រិតទៀតនោះ គឺការប្រគល់តំណែងធំទាំង៣​ របស់ព្រាប សុវត្ថិ ឲ្យទៅសិរីមន្ដ ក្ដាប់តែម្នាក់ឯងជំនួសព្រាប សុវត្ថិ ដែលដើរចេញ។

តំណែងធំទាំង៣ ដែលខេមរៈ សិរីមន្ដ ត្រៀមនឹងទទួលនាពេលខាងមុខនេះ ដែលបន្សល់ក្រោយព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស នោះ មានដូចជា​ធ្វើជាគ្រូបង្វឹក និងគណៈកម្មការក្នុងកម្មវិធី “Cambodian idol” , “The Voice Kids Cambodia” និង “Cambodian Idol Junior”។

អ្នកជំនាញធ្វើភ្លេង (Composer) នៅហង្សមាស ម្នាក់ ដែលស្នើមិនឲ្យដាក់ឈ្មោះ បានបង្ហើបឲ្យដឹងថា បើថៅកែហង្សមាស ចង់លើកខេមរៈ សិរីមន្ដ ជាតួឯក ឬជាអ្នកជំនួសតំណែងលោកព្រាប សុវត្ថិ មែន គឺដាច់ខាតតំណែងដែលនៅទំនេរ ក្រោយព្រាប សុវត្ថិ ដើរចេញនោះ គឺត្រូវតែប្រគល់ទៅឲ្យខេមរៈ សីរីមន្ដ ជាអ្នករាប់រងមែន នៅពេលដែលបណ្ដាកម្មវិធីទាំងនោះ ចាប់ផ្ដើមតំណើរការរដូវកាលថ្មី។

លោកគ្រូភ្លេង បន្ថែមថា ទោះជាមាស សុខសោភា ចូលហង្សមាស ក៍៏ដោយ តែតំណែងរបស់ព្រាប សុវត្ថិ ត្រូវឲ្យទៅខេមរៈ សិរីមន្ដ ដែរ ទើបត្រូវ ហើយសោភា គេអាចដាក់ឲ្យទៅកាន់កម្មវិធីផ្សេងទៀតជំនួសសុខ ស្រីនាង ឬសួស វីសា បានតើមិនឲ្យប៉ះពាល់សិរីមន្ដ នោះទេ នេះបើសិនជាហង្សមាស ចង់យកសិរីមន្ដ ជំនួសព្រាប សុវត្ថិ មែន។

លោកគ្រូភ្លេង បន្ថែមថា ទោះជាមាស សុខសោភា ចូលហង្សមាស ក៍៏ដោយ តែតំណែងរបស់ព្រាប សុវត្ថិ ត្រូវឲ្យទៅខេមរៈ សិរីមន្ដ ដែរ ទើបត្រូវ ហើយសោភា គេអាចដាក់ឲ្យទៅកាន់កម្មវិធីផ្សេងទៀតជំនួសសុខ ស្រីនាង ឬសួស វីសា បានតើមិនឲ្យប៉ះពាល់សិរីមន្ដ នោះទេ នេះបើសិនជាហង្សមាស ចង់យកសិរីមន្ដ ជំនួសព្រាប សុវត្ថិ មែន។

ប្រសិនបើលោកខេមរៈ សិរីមន្ត ពិតជាបានតំណែងធំទាំង៣ របស់ព្រាប សុវត្ថិ ព្រមគ្នាមែននោះ អតីតតារាចម្រៀងផលិតកម្ម U2 និងសាន់ដេ រូបនេះ នឹងក្ដាប់តំណែងធំដល់ទៅ៤ផ្សេងគ្នា ដែលស្មើនឹងប្អូនថ្លៃថៅកែហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា ដែរ ព្រោះថា មុននេះ សិរីមន្ដ ទទួលបានតំណែងធំមួយ មុនព្រាប សុវត្ថិ ចាកចេញទៅហើយនោះ គឺធ្វើជាគូ្របង្វឹកក្នុងកម្មវិធីប្រលងចម្រៀង “X Factor Cambodia” រដូវកាលទី១។

ប៉ុន្ដែការដែលសិរីមន្ដ ទៅអង្គុយកៅអីព្រាប សុវត្ថិ ដែលនៅទំនេរនៅហង្សមាស បានឬអត់នោះ? អ្នកជំនាញសិល្បៈលើកឡើងថា រង់ចាំមើលដោយប្រើរយៈពេលចាប់ពី៦ខែទៅ១ឆ្នាំ ទើបដឹងសខ្មៅហើយ។

យ៉ាងណា មិនទាន់ដល់ពេលដែលកំណត់ថា សិរីមន្ដ អាចជំនួសតំណែងព្រាប សុវត្ថិ បានឬអត់ផង ស្រាប់តែថ្មីៗនេះ អ្នកជំនិតរបស់ព្រាប សុវត្ថិ បានចេញសារព្រមានដល់តារាណាចង់យកតំណែងព្រាប សុវត្ថិ ត្រូវឆ្លងឲ្យផុតដល់ទៅ១០ដំណាក់កាល ដែលព្រាប សុវត្ថិ មានជាមុនសិន ក្នុងនោះគេចាប់អារម្មណ៍ថា មានតែ៣លក្ខខណ្ឌទេ ដែលសិរីមន្ដ ពិបាកធ្វើស៊ីព្រាប សុវត្ថិ ណាស់នោះ គឺទី១. ត្រូវល្បីនាំមុខគេឲ្យបាន៣០ឆ្នាំ, ទី២. មានបទចម្រៀងល្បីឲ្យលើសពី៣០០០បទ និងទី៣. ត្រូវបានទ្រព្យលើសពី៣០លានដុល្លារ។

ប៉ុន្ដែក្រោយមនុស្សស្និទ្ធព្រាប សុវត្ថិ ទម្លាយចំណុចខ្លាំងទាំង១០ របស់ព្រាប សុវត្ថិ ហើយក្នុងចំណោមនោះមានចំណុច៣ ពិបាកនឹងមានតាណាឆ្លងផុតនោះមក គេមិនទាន់ឃើញលោកខេមរៈ សិរីមន្ត ចេញមុខមកប្រតិកម្ម ឬបញ្ចេញចំណុចពិសេសរបស់ខ្លួនទប់ទល់ឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ តារាកូន៣រូបនេះ បែរជានៅស្ងាត់ស្ងៀមទៅវិញ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES