Thursday, April 25, 2024
Homeតារាខ្មែរតារាសម្ដែង សុខា មិនធ្វើអត្ថាធិប្បាយ រឿងយកប្រពន្ធ ស្រីឬប្រុស?

តារាសម្ដែង សុខា មិនធ្វើអត្ថាធិប្បាយ រឿងយកប្រពន្ធ ស្រីឬប្រុស?

អ្នកផាត់មុខដែលវិវឌ្ឍន៍ខ្លួនទៅជាតារាសម្ដែង លោកអៀម សុខា បានប្រារព្ធខួបកំណើតវ័យ៣០ជាង នៅហាងវីហ្រ្វេន ស្ពានប៉ាឡេ ឬស្សីកែវ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដោយហៅតារារួមអាជីពខ្ទង់២០០នាក់ ជប់លៀងផ្អើលពេញហាងតែម្ដង។

លោកសុខា បានឲ្យដឹងថា តាមពិតខួបលោកថ្ងៃពិតប្រាកដ គឺនៅថ្ងៃទី៩ ខែកញ្ញា តែដោយសារលោកជាប់រវល់ការងារពិធីករ​និងថតភាពយន្ដ ទើបលោកពន្យារពេលមកធ្វើដល់ថ្ងៃទី២៧ ខែកញ្ញា តែម្ដង ហើយនេះជាលើកទី១ ដែលលោកធ្វើធំ និងជាលើកចុងក្រោយដែរ ដែលលោកធ្វើខួប។

លោកសុខា បន្តថា ការដែលភ្ញៀវមកលើសកំណត់នៅថ្ងៃខួបរបស់លោកនោះ ដោយសារតែលោកបានទៅកម្មវិធី គេមិនដែលចោលនោះទេ អីចឹងហើយបានជាមកលើសតុដែលត្រៀមត្រឹម២០តុនោះ។ លោកថា មុននឹងក្លាយទៅជាតារាសម្ដែងរយៈពេល២ឆ្នាំនេះ លោកបានចាប់អាជីពជាអ្នកផាត់មុខ (Make Up) រយៈពេល១៦ឆ្នាំមកហើយ ដែលលោកបានធ្វើការងារនេះជាមួយតារាជាច្រើននាក់។

លោកបន្ថែមថា ចំពោះអ្នកដែលជំរុញឲ្យលោកចាប់អាជីពសម្ដែងនេះ គឺតារាសម្ដែងទ្រី ដារ៉ាវុធ និងលោករ៉ូណាន់ ហើយលោកបានថតភាពយន្ដ២រឿងមកហើយ ដូចជារឿង ”សសរកន្លោង” និងរឿង ”ខ្ញុំមានញាណលើស”។ លោកថា នៅឆ្នាំ២០២០នេះ លោកបានថតភាពយន្ដខ្នាតធំ ជាតួឈ្នានីសគេ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពេលដែលដាក់បញ្ចាំង។

ទោះជាយ៉ាងណា នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ននោះ លោកសុខា មិនឆ្លើយតបចំណួរសំណួរថា តើលោកនឹងជ្រើសគូស្នេហ៍ជាបុរសឬនារីនោះទេ ដោយលោកនិយាយយ៉ាងខ្លីថា សុំមិនធ្វើអត្ថាធិប្បាយឡើយ។

សុខា ថា លោកជាកូនកំព្រាឪពុកតាំងពីអាយុ១០ឆ្នាំម្ល៉េះ ហើយក្នុងលោកជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ (ស្រី៣) ដែលមានស្រុកំណើតនៅភ្នំពេញ៕

RELATED ARTICLES