Friday, April 26, 2024
Homeព័ត៌មានជាតិទូតខ្មែរនៅវៀតណាម រំដោះបាននារីខ្មែរ៣នាក់ ចាញ់បោកមេខ្យល់

ទូតខ្មែរនៅវៀតណាម រំដោះបាននារីខ្មែរ៣នាក់ ចាញ់បោកមេខ្យល់

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីជូនព័ត៌មាន ឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តកាវបាង ប្រទេសវៀតណាម សង្គ្រោះនារីរងគ្រោះ ជនជាតិខ្មែរចំនួន៣រូប ដែលចាញ់បោកមេខ្យល់ និងបានបញ្ជូនទៅដាក់មជ្ឈមណ្ឌលដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រមទាំងបានរៀបចំបែប បទត្រឡប់ទៅកម្ពុជា តាមរថភ្លើងពីទីក្រុងហាណូយ នៅថ្ងៃទី២៩ ខែកញ្ញា។

នារីខ្មែរទាំង៣នាក់ នឹងទៅដល់ទីក្រុងហូជីមិញ វេលាម៉ោង៥ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីនោះស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងហូជីមិញ នឹងជួយសម្រួលការធ្វើ ដំណើរបន្តទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

នារីរងគ្រោះទាំង៣នាក់ ដែលត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសវៀតណាជួយរំដោះបាន រួមមាន ទី១-កើតថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៩៤។ ទី២-កើតថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៣។ និងទី៣-កើតថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។

ស្ថានទូតបានជួយឧបត្ថម្ភថ្លៃធ្វើដំណើរ ការស្នាក់នៅ ហូបចុក និងឧបត្ថម្ភថវិកា៥០ម៉ឺនដុងក្នុងម្នាក់។ ជាមួយនេះ ស្ថានទូត បានផ្តាំផ្ញើដល់នារីរងគ្រោះនោះ ពេលទៅដល់មាតុប្រទេសវិញខិតខំ ប្រកបមុខរបរតាមសមត្ថភាព៕

RELATED ARTICLES