Friday, March 29, 2024
Homeព័ត៌មានជាតិសម្ដេច​តេជោ​ ហ៊ុន សែន កោតសរសើរ​ទឹក​ចិត្ត​មនុស្សធម៌​របស់​ឧកញ៉ា​ ឡេង ណា​វ៉ាត្រា ​ខណៈថវិកាសរុបកើនដល់ជាង 7លានដុល្លារ

សម្ដេច​តេជោ​ ហ៊ុន សែន កោតសរសើរ​ទឹក​ចិត្ត​មនុស្សធម៌​របស់​ឧកញ៉ា​ ឡេង ណា​វ៉ាត្រា ​ខណៈថវិកាសរុបកើនដល់ជាង 7លានដុល្លារ

បន្ទាយមានជ័យ ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាលកម្ពុជា​ កាលពីព្រឹក​មិញនេះ បាន​​លើក​សរសើរ ឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត្រា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល​៦០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ព្រម​ទាំង​យក​អំណោយ​អង្ករ​៥០​តោន ហើយ​​ថែម​ដឹក​នាំកំពូល​​តារា​ចម្រៀង​​ល្បីៗ ដូច​ជា ព្រាប សុវត្ថិ, ខេម, តន់ ច័ន្ទសីម៉ា និងអ៊ុក សុវណ្ណារី​ ជា​ដើម ​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់ នៅ​ខេត្ត​បន្ទាយ​មានជ័យ។

សម្ដេច​អគ្គ​មហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើង​ថា ” ការ​ពិត ​លោក​ឧកញ៉ា​ឡេង ណាវ៉ាត្រា បាន​ធ្វើ​​ដំណើរ​ត្រឡប់​វិញ​ហើយ​ ដោយ​សម្រាក​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​នាំ​ក្រុម​តារា ​មក​ចែក​អំណោយ​ជូន​ពលរដ្ឋ ប៉ុន្តែ​​សម្ដេច​បាន​បបួលមក​ចូល​រួម​កម្មវិធី​​​ចែក​អំណោយ​​នេះ។ “គេ​ជួយ​៦០​ម៉ឺន​ដុល្លារ ឧកញ៉ា​វ័យ​​ក្មេង​រូប​នេះ ​​ជួយ​​ដល់​៦០ម៉ឺន​ដុល្លារ​ឯ​ណោះ រួច​គេ​ដឹក​អង្ករ​៥០​តោន មក​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ទៀត ចឹង​ហើយ​គេ​ត្រឡប់​ទៅ​ដល់​សៀម​រាប ​ក៏​ហៅ​មក​ជា​មួយ​ទៅ”។

ការ​លើក​សរសើរ​បែប​នេះ គ្រា​ដែល​សម្ដេច​តេ​ជោ​ អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ១ម៉ឺន​គ្រួសារ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់នៅ​ស្រុក​មង្គលបូរី ខេត្ត បន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០នេះ។

ទន្ទឹម​គ្នា​នោះ​ដែរ សម្ដេច​ ក៏​បាន​ថ្លែង​អំណរ​គុណ​​ដល់​សប្បុរសជន​ទាំង​អស់​​ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល បើ​គិតត្រឹមម៉ោង11:29នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ​នេះ ​ថវិកា​ទទួលបាន 7,170,549ដុល្លារ, 627,025,000រៀល, ៥.០០០€ (ប្រាំ​ពាន់អឺរ៉ូ)​ និង​អង្ករ​១០០តោន ។

ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប បានចូលរួមបរិច្ចាគថវិកា គេឃើញថា ថៅកែ Galaxy លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួនដ៏ច្រើនជាងគេ៕

RELATED ARTICLES