Tuesday, April 23, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ថ្លែងថា ២ចំណុចនេះ "កម្ពុជា ខ្លាំង" ក្នុងវិបត្តិកូវីដ-១៩

សម្តេចហ៊ុន សែន ថ្លែងថា ២ចំណុចនេះ “កម្ពុជា ខ្លាំង” ក្នុងវិបត្តិកូវីដ-១៩

នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលផ្ទៃដីទំហំជាង១៣ហិកតារ ជាមួយគម្របរុក្ខជាតិបៃតង ចំនួន៨៨ភាគរយ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយមានមោទនភាពថា នៅក្នុងវិបត្តិកូវីដ-១៩ កម្ពុជា ខ្លាំង និងេះាចធ្វើបាន នូវចំណុចសំខាន់២នេះ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលកម្ពុជា ខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដ នេះ មាន២ គឺទី១- ការមិនក្ស័យធន, ការរក្សាការងារបានដល់ពលរដ្ឋ ទាំងរដ្ឋ និងឯកជន។ ទី២- កម្ពុជា នៅតែបន្តបើករោងចក្រថ្មីជាបន្តបន្ទាប់ ជាពិសេសឧស្សហកម្មធុនស្រាល។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ដែលបានការពារប្រជាពលរដ្ឋបានល្អប្រសើរក្នុងឱកាសថ្ងៃឈប់សម្រាក៩ថ្ងៃ សងចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ កន្លងមកនេះ។

សម្តេចបានមានប្រសាសន៍បញ្ជាក់ទៀតថា អ្វីដែលសំខាន់ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាចដើរកម្សាន្តបានងាយស្រួលនោះ គឺដោយសារកត្តា ៤យ៉ាង ទី១- ប្រទេសជាតិយើងមានសន្តិភាពគ្រប់ទីកន្លែង, ទី២- យើងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរតភ្ជាប់គ្រប់ទីកន្លែង,  ទី៣- បងប្អូនប្រជាពលរដ្ឋយើង មានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា ទាំងម៉ូតូ និងរថយន្ត និងទី៤- ប្រជាពលរដ្ឋមានប្រាក់ចំណូល ។

គួរបញ្ជាក់ថា គិតមកដល់នៅថ្ងៃនេះ ប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-19 ចំនួន២៨៤នាក់ ដោយមានអ្នកជាសះស្បើយចំនួន២៨០នាកើ និងកំពុងសម្រាកព្យាបាលចំនួន៤នាក់។

អ្នកទាំង៤នោះ មានអាណិកជនខ្មែរ មកពីសហរដ្ឋអាមេរិក ១នាក់ , ជនជាតិឥណ្ឌា ១នាក់ , ជនជាតិហុងគ្រី ១នាក់ និងជនជាតិបារាំង ១នាក់៕

RELATED ARTICLES