Saturday, April 20, 2024
Homeបច្ចេកវិទ្យាFincy បង្ហាញការប្តេជ្ញាដល់ដៃគូទូទាត់ និងបណ្តាញភ្នាក់ងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃអាជីវកម្ម

Fincy បង្ហាញការប្តេជ្ញាដល់ដៃគូទូទាត់ និងបណ្តាញភ្នាក់ងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃអាជីវកម្ម

ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ៖ Fincy ជាក្រុមហ៊ុន Fintech មួយដែលឈានមុខគេ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានពង្រឹងចំណងទំនាក់ទំនងយ៉ាងឆាប់រហ័ស ជាមួយនឹងដៃគូទូទាត់ជាង៦០០ នៅប្រទេសកម្ពុជា។

វត្តមានរបស់ Fincy បានបង្កើតឱ្យមានការរីកសាយយ៉ាងឆាប់រហ័ស នូវមូលដ្ឋានដៃគូទូទាត់ ដោយហេតុថា រាល់អាជីវកម្មតូចនិងមធ្យម ទទួលស្គាល់ថា ការចាប់ដៃគូជាមួយ Fincy បានជួយដល់ពួកគេក្នុងការពង្រឹងនូវម៉ាកយីហោរបស់ខ្លួន ទាក់ទាញចំណាប់អារម្មណ៍បន្ថែមរបស់អតិថិជន និងធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង។

ក្រុមហ៊ុនក៏មានគម្រោងពង្រីកបន្ថែមជាច្រើន និងផ្តល់ប្រាក់លើកទឹកចិត្តឱ្យបានប្រសើរជាងមុនទៅដល់ដៃគូទូទាត់និងភ្នាក់ងាររបស់ខ្លួន។  សម្រាប់ជម្រើសដែលខ្ពស់បំផុតដៃគូទូទាត់អាចទាញបាននូវផលប្រយោជន៍រហូតដល់ ៦០ ភាគរយពីប្រតិបត្តិការទាំងអស់នៃអ្នកដែលបានចុះឈ្មោះគណនីដៃគូអាជីវករតែមួយគត់របស់ខ្លួន និង៦០ភាគរយ ពីគ្រប់ប្រតិបត្តិការដែលមាននៅតាមហាងរបស់ខ្លួនសម្រាប់អ្នកធ្វើការទូទាត់ប្រាក់ ផ្ទេរប្រាក់ ឬប្តូរប្រាក់។

ការទាញយកនូវកម្មវិធីថ្មីៗនូវតាមរយៈ QR កូដ របស់ដៃគូទូទាត់នឹងត្រូវបានលោតបង្ហាញនៅក្នុងគណនីដៃគូទូទាត់ ហើយដៃគូទូទាត់នឹងទទួលបានផលប្រយោជន៍កើនឡើងពីប្រតិបត្តិការដែលបានធ្វើដោយអ្នកប្រើប្រាស់ថ្មីនៅលើកម្មវិធី App និងប្រតិបត្តិការនានាផ្សេងទៀត។

សម្រាប់អត្ថប្រយោជន៍បន្ថែម ដៃគូទូទាត់ នឹងទទួលបាននូវការចាប់អារម្មណ៍ តាមរយៈកម្មវិធី  “Merchants Nearby” ដែលផ្តល់នូវភាពងាយស្រួលក្នុងការកំណត់ទីតាំងដៃគូទូទាត់ររបស់ Fincy ដែលនៅជិតពួកគេបំផុត។

លោក Zwan Ross Lee អគ្គនាយកនៃ Fincy ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “គោលដៅរបស់ Fincy គឺផ្តល់នូវភាពងាយស្រួលក្នុងការធ្វើការជាមួយពួកយើង។ គោលបំណងរបស់យើង គឺដើម្បីក្លាយជាដៃគូដ៏ពិតប្រាកដ និងជាទីទុកចិត្តដែលផ្តល់នូវការគាំទ្រដែលពាក់ព័ន្ធ និងទាន់ពេលវេលា ដូច្នេះដៃគូទូទាត់និងភ្នាក់ងារអាចនឹងជម្រុញអាជីវកម្មរបស់ខ្លួន ឱ្យរីកចម្រើនប្រកបដោយទំនុកចិត្ត”។

លោក Zwan បានបន្ថែមទៀតថា “របៀបដែលយើងបម្រើដៃគូទូទាត់ និងភ្នាក់ងារគឺផ្តល់ដល់ពួកគេនូវឧបករណ៍ និងប្រព័ន្ធអេកូឡូស៊ី ដែលជួយពួកគេក្នុងការបង្កើតអាជីវកម្ម និងជាចុងក្រោយអនាគតហិរញ្ញវត្ថុរបស់ពួកគេ។ យើងទាំងអស់គ្នានៅ Fincy ចង់បម្រើនូវសេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុដល់អ្នកដែលយើងបម្រើ និងធានាថា ពួកគេមានធនធានត្រឹមត្រូវដើម្បីបម្រើសេចក្តីត្រូវការអាជីវកម្មរបស់ពួកគេ។

Fincy នៅទីនេះដើម្បីធានាដល់ភាពជោគជ័យរបស់ក្រុមគ្រួសារនិងអាជីវកម្មទាំងអស់។ យើងមានមោទនភាពដែលមានវត្តមាននៅទីនេះ និងបានក្លាយជាផ្នែកមួយនៃការបង្កើតប្រវត្តិសេដ្ឋកិច្ចដ៏អស្ចារ្យមួយដល់ប្រទេសកម្ពុជា”។

សម្រាប់ព័ត៌មានបន្ថែ មសូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ធូ វេ ភីអ ឯ.ក អាសយដ្ឋាន#5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លេខទូរស័ព្ទ 023 22 18 78 អ៊ីមែល hello@twowaypr.com

RELATED ARTICLES