Friday, April 26, 2024
Homeតារាខ្មែរនី មុនីនាថ មិនខាត១០ម៉ឺនដុល្លារ ចេញមុខឡើងវិញ

នី មុនីនាថ មិនខាត១០ម៉ឺនដុល្លារ ចេញមុខឡើងវិញ

នី មុនីនាថ ដែលស្ងប់ស្ងាត់ក្នុងអាជីពជិត៣ឆ្នាំ ក្រោយប៉ះរឿងអាស្រូវត្រូវអតីតគូដណ្ដឹង ប្រុសខ្មែរ នៅអាមេរិក លោកអ៊ុង សូឡាង ប្ដឹងពីបទរំលោភលើសេចក្ដីទុកចិត្ត ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយទាមទារប្រាក់សំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារនោះ ធ្វើឲ្យប៉ះពាល់ដល់អាជីពតារាទឹកភ្នែកយ៉ាងខ្លាំង ព្រោះតែរបូតតួឯកអស់ជាច្រើនរឿង បើទោះជាសំណុំរឿងដ៏រសើបមួយនេះបានស្ងប់ស្ងាត់ទៅវិញ ដោយមុនីនាថ មិនទាន់អស់លុយសំណង១សេនក្ដី។

យ៉ាងណា ក្រោយស្ងាត់បន្ដិចរឿងប្រុសស្នេហ៍ប្ដឹងនោះ មុនីនាថ ចាប់ផ្ដើមមានទីផ្សារសិល្បៈតក់ៗឡើងវិញ ដូចជាពេលនេះនាងឆក់បានតំណែងតួឯកក្នុងភាពយន្ដរបស់ហង្សមាស រឿង ”ឋានសួគ៌ទារុណ” ដែលប៉ះជាមួយតារាសម្ដែងវ័យក្មេង ប្រុសខួច។

នេះជាសញ្ញាល្អមួយសម្រាប់ការរើខ្លួនចេញពីភាពស្ងប់ស្ងាត់របស់នី មុនីនាថ ខណៈផលិតករមួយចំនួនទៀត កំពុងពិចារណាផ្ដល់តំណែងជាតួឯកឲ្យនាងឡើងវិញផងដែរ។

ដោយឡែក អតីតគូដណ្ដឹងនី មុនីនាថ លោកសូឡាង វិញបានបង្ហាញក្ដីអស់សង្ឃឹមរឿងប្ដឹងនី មុនីនាថ យកលុយ១០ម៉ឺនដុល្លារមកវិញនោះ ព្រោះមុននេះ លោកថា បានដឹងព័ត៌មានពីមិត្តភក្ដិថា មានអ្នកធំចេញមុខអន្ដរាគមន៍មុនីនាថ ទៅហើយ។

ប៉ុន្ដែម្ដាយមុនីនាថ អ្នកស្រីឌី សុភាលី បានចាត់ទុកថាការលេចឮបែបនេះ គឺបណ្ដាលមកពីមានអ្នកចង់ជាន់ពន្លិចឲ្យអាជីពសិល្បៈមុនីនាថ កាន់តែពិបាកឡើបមុខថែមទៀតប៉ុណ្ណោះ។

អំឡុងពេលដែលរឿងក្ដីក្ដាំនៅតុលាការ ហាក់ស្ងប់ស្ងាត់នេះ នី មុនីនាថ ដែលបានសម្ពោធផ្ទះវីឡាស្កឹមស្កៃមួយខ្នង តម្លៃជាង៣០ម៉ឺនដុល្លាត យ៉ាងស្ងាត់ៗ នៅបុរីជីប ម៉ុង លែន ទី១ ផ្លូវជាសុ ផារ៉ា កាលពីខែមុននោះ បានប្រកាសថា នាងមានគូស្នេហ៍ថ្មីទៀត ហើយជាបុរសអាណិកជនខ្មែរ នៅអូស្រា្ដលី ប៉ុន្ដែមិនទាន់កំណត់ថ្ងៃរៀបការនោះទេ ស្របពេលដែលប្អូនស្រីរបស់នាង នឹងចូលរោងការមុននាង គឺនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះហើយ៕

RELATED ARTICLES