Friday, March 29, 2024
Homeព័ត៌មានជាតិប្រជាពលរដ្ឋនៅបាត់ដំបងភ័យគ្រប់គ្នា... ស្រាប់តែនាងឆ្លើយថា តាមគេតាមឯង

ប្រជាពលរដ្ឋនៅបាត់ដំបងភ័យគ្រប់គ្នា… ស្រាប់តែនាងឆ្លើយថា តាមគេតាមឯង

ខេត្តបាត់បង ៖ ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Seang Saihong បានយករូបភាពមួយចំនួន មកបង្ហោះចែកផ្សាយបង្កការវឹកវរក្នុងសង្គម ជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះ។

ក្រោយការបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក រួចមក ម្ចាស់គណនីខាងលើនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការកោះហៅមកសាកសួរ ដោយនាងបានឆ្លើយថា ផុសតាមគេតាមឯងប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ពីករណីនេះ នៅលើទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថា “អត់ដឹងរឿងពិតអ្វីសោះ តាមគេតាមឯង យករូបភាពមកផ្សព្វផ្សាយនាំបង្កភាពវឹកវរក្នុងសង្គម ត្រូវបានកោះហៅមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្ត្រីវ័យ ៣៤ឆ្នាំម្នាក់ រស់នៅក្រុងបាត់ដំបង ដែលបានផ្សព្វផ្សាយរូបភាពមិត្តភក្តិ ចែកចាយឱ្យក្នុងគ្រុប ទាក់ទងនឹងករណីជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង ក្នុងខណៈដែលស្ត្រីអ្នកផុសផ្សព្វផ្សាយនេះ មិនបានដឹងការពិត នាំបង្កឱ្យមានការភាន់ច្រឡំ និងភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ហៅមកសាកសួរ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយនេះ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០…”៕

RELATED ARTICLES