Saturday, April 20, 2024
Homeព័ត៌មានជាតិប្រាប់ម្តាយថា ទៅលេងផ្ទះមីង ប៉ុន្តែមិនទៅតាមសន្យានោះទេ ពេលនេះគេភ័យគ្រប់គ្នា

ប្រាប់ម្តាយថា ទៅលេងផ្ទះមីង ប៉ុន្តែមិនទៅតាមសន្យានោះទេ ពេលនេះគេភ័យគ្រប់គ្នា

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់បានសុំម្តាយថា ចេញទៅលេងផ្ទះម្តាយមីង រួចក៏បាត់ដំណឹងសូន្យឈឹង មិនឃើញទៅដល់ផ្ទះមីង ហើយក៏មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រកាសរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះ វិញ។

យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងខាងលើ មានឈ្មោះឃឹម រដ្ឋា អាយុ១៧ឆ្នាំ មុខរបរជាសិស្សសាលា។

តាមប្រភពពីសាច់ញាតិរបស់យុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីរូបនេះ បានបាត់ខ្លួន ដោយមិនដឹងថាទៅដល់ទីណា ជាមួយអ្នកណា ពិសេសមានសុខទុក្ខយ៉ាងណានោះទេ ហើយនៅមុនពេលបាត់ខ្លួន នាងបានសុំម្តាយថា ទៅលេងផ្ទះម្តាយមីង នៅម្តុំរោងចក្រ QMI ម្តុំផ្សារព្រែកទា ខណ្ឌពោធិ៍សែនជ័យ រួចក៏បាត់ឈឹងតែម្តង ដោយមិនឃើញទៅដល់ផ្ទះម្តាយមីងនោះទេ ហើយក៏មិនឃើញវិលមកផ្ទះវិញដែរ។

ក្រុមគ្រួសារបស់យុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕

RELATED ARTICLES