Friday, April 19, 2024
Homeតារាខ្មែរលោកនៅ ស៊ីនឿន មានរឿងធំយ៉ាងហ្នឹងផង ពេលនេះកំពុងរកការអន្តរាគមន៍

លោកនៅ ស៊ីនឿន មានរឿងធំយ៉ាងហ្នឹងផង ពេលនេះកំពុងរកការអន្តរាគមន៍

ខណៈដែលស្ងាត់បាត់មុខមួយរយៈពីសិល្បៈ តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស នៅ ស៊ីនឿន ត្រូវតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទប្រកាន់ពីបទ “គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត” ដោយមានការសម្របសម្រួល តុលាការក៏បានសម្រេចឲ្យតារាចម្រៀងរូបនេះនៅក្រៅឃុំ។ យ៉ាងណា លោកនៅ ស៊ីនឿន បានរត់មករកការអន្រាគមន៍ពីលោកហេង ឡុង ដើម្បីជួយរកយុត្តិធម៌ជូនលោក។

លោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារនៅថ្ងៃទី២០​ខែធ្នូ ឆ្នាំ២០២០ ថា “កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបានការសម្របសម្រួលទើបសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុ៨ចំណុច។

មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះលោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សាជាមួយខ្ញុំបាទ ហេង ឡុង ក្នុងនាមជា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។

លោក នៅ ស៊ីនឿន បានបញ្ជាក់ថា ៖ ទីតាំងដែលលោកបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ។

ករណីនេះយើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់”។

គួរបញ្ជាក់ នៅរយៈពេលចុងក្រោយនេះ មហាជនមិនដែលឃើញលោកនៅ ស៊ីនឿន ចេញមុខតាមឆាកតន្ត្រីនោះទេ ហើយបទចម្រៀងរបស់លោកនៅផលិតកម្មរស្មីហង្សមាស ក៏មិនដែលចេញទៀតដែរ។ ខណៈដែលលោកកំពុងមានសេចក្តីសុខជាមួយគូដណ្តឹងអាណិកជននៅកាណាដា៕

RELATED ARTICLES