Friday, March 29, 2024
Homeព័ត៌មានជាតិអតីតភរិយាឧកញ៉ាឌួង ឆាយ ថាភាពស្មោះត្រង់សំខាន់ជាងលុយ

អតីតភរិយាឧកញ៉ាឌួង ឆាយ ថាភាពស្មោះត្រង់សំខាន់ជាងលុយ

ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសលែងលះពីឧកញ៉ាឌួង ឆាយ ជាស្វាមី និងបានទម្លាយមូលហេតុពិតស្តីពីមូលហេតុនៃការសម្រេចចិត្តលែងប្តីដែលមានងារជាឧកញ៉ានោះថា ដោយសារមិនអាចបន្តទ្រាំរស់ឱបទុក្ខ រងសម្ពាធផ្លូវចិត្តពីស្វាមី អស់១៣ឆ្នាំមកហើយនោះតទៅទៀតបាន នៅពេលនេះ លោកស្រីមេម៉ាយកូន៣ រូបស្រស់ ដេត ម៉ាលីណា បានបញ្ចេញវាចាចាក់ដោយបន្ថែមទៀតថា ភាពស្មោះត្រង់ សំខាន់ជាងលុយ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទមប័របណ្តាញសង្គម​ហ្វេសប៊ុក របស់លោកស្តី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ថា «លុយពិតជាសំខាន់ តែភាពស្មោះត្រង់ សំខាន់ជាងលុយទៅទៀត»។

សូមបញ្ជាក់ថា អតីតភរិយាឧកញ៉ាឌួង ឆាយ បញ្ចេញសារខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកស្រីបានប្រកាសលែងលះពីឧកញ៉ាឌួង ឆាយ និងបានបកស្រាយទម្លាយមូលហេតុពិតស្តីពីមូលហេតុនៃការសម្រេចចិត្តលែងលះស្វាមី ដោយបានបញ្ជាក់យ៉ាងដាច់ណាត់ថា មិនអាចបកក្រោយ វិលទៅផ្សះផ្សាជានាគ្នាវិញបានឡើយ ដោយលោកស្រីបានប្រៀបធៀបចំណងស្នេហ៍រវាងលោកស្រីនិងអតីតស្វាមី ដូចកែវដែលប្រេះស្រាំរហូតដល់ដំណាក់កាលបែកខ្ទេចមិនអាចផ្សារវិញបានឡើយ។

លោកស្រី ដេត ម៉ាលីណា បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់ (Live Video) រយៈពេលជាង ៣០នាទី ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ថា «ការពិត ដូចគេនិយាយមែន ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹងមែន ដោយសាររឿង ២នាក់គ្រួសារខ្ញុំហ្នឹង គឺមានតែខ្ញុំ ហើយនិងគ្រួសារខ្ញុំទេ ដែលដឹងថា រាល់ថ្ងៃជីវិតប្រចាំគ្រួសារខ្ញុំ គឺជួបរឿងបែបណា? ដែលកើតលើខ្ញុំ បានខ្ញុំឈានដល់ទៅលែងលះគ្នា ដោយមិនអាចនៅរួមរស់គ្នាបានតទៅទៀត

លោកស្រី ដេត ម៉ាលីណា

ហើយដោយសារពេលដែលខ្ញុំលែងលះហ្នឹង គឺមានការសោកស្តាយច្រើន គឺពួកគាត់ថា ពួកខ្ញុំជាបុគ្គលដែលគំរូ ដែលអត់ដែលឃើញមានការឈ្លោះប្រកែកគ្នា ឬក៏បង្ហាញពីអារម្មណ៍នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ អ៊ីចឹងគឺជាគំរូល្អ គូដ៏ល្អ ម៉ាក់ដ៏ល្អ ប៉ាដ៏ល្អ អ៊ីចឹងគឺខ្ញុំនិយាយមែន ប្រសិនបើអ្នកបញ្ចេញអារម្មណ៍ គឺគាត់អត់សូវមានសម្ពាធទេ ដូចខ្ញុំអ៊ីចឹង ពេលដែលមានរឿងអីក៏ដោយកើតលើខ្លួនខ្ញុំ គឺខ្ញុំតែងតែលាក់ទុកជាច្រើន អ៊ីចឹងគឺដល់ពេលមួយដែលខ្ញុំឥឡូវខ្ញុំទ្រាំលែងបាន ដូចខ្ញុំបាននិយាយអ៊ីចឹង ការទ្រាំរបស់មនុស្ស គឺមានកំណត់

ហើយដោយសារខ្ញុំ និងគ្រួសារខ្ញុំ នៅជាមួយគ្នាហ្នឹងគឺ ១៣ឆ្នាំហើយ ហើយឥឡូវហ្នឹង ខ្ញុំមានកូនដល់ទៅ ៣នាក់ទៀត អ៊ីចឹងគិតមើល ពូមីង បងប្អូនដែលគាត់ស្រីៗគ្នាយើង ខ្ញុំអត់ដឹងថា ពូៗ បងៗបុរស គាត់យល់បែបម៉េចទេ ប៉ុន្តែខ្ញុំគិតថា អ្នកដែលគាត់ធ្លាប់មានគ្រួសារ ធ្លាប់មានបញ្ហា ខ្ញុំជឿជាក់ថា គាត់ពិតជាយល់អារម្មណ៍ថា មនុស្សស្រី មិនដែលអ្នកណាគេមានកូនហើយ ហើយបែរជាចង់ទៅលែងប្តី ឱ្យនៅមេម៉ាយទេ ត្រូវអត់ ពូមីង បងប្អូនទាំងអស់គ្នា?

ហើយជាពិសេស គឺប្តីខ្ញុំ គឺឧកញ៉ាទៀត អ៊ីចឹងមិនដែលអ្នកណាគេចង់លែងប្តីឧកញ៉ា មកធ្វើជាមនុស្សសាមញ្ញទ ហើយអត់អាណិតកូនទេអី ដែលមានប្តីជាឧកញ៉ា រស់ស្រួលហើយ ហេតុអីបានជាខ្ញុំត្រូវលែងប្តី មកនៅជានារីមេម៉ាយ ត្រូវមើលកូនដោយខ្លួនឯង ហើយរឹងប៉ឹងដោយខ្លួនឯងឡើងវិញ? អ៊ីចឹងគ្រាន់តែពាក្យប៉ុន្មានម៉ាត់ហ្នឹង ពូមីង បងប្អូន អាចយកទៅគេងគិតបាន មុននឹងចោទប្រកាន់ថា ខ្ញុំអ៊ីចេះ ខ្ញុំអ៊ីចុះ ខ្ញុំអត់ចង់ឮទេពាក្យសម្តីហ្នឹង ឮដល់គ្រួសារខ្ញុំ ម៉ាក់ប៉ាខ្ញុំ ហើយអ្នកដែលនៅជុំវិញខ្លួនខ្ញុំ ហើយពេលដែលគាត់យកមកនិយាយប្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា កាន់តែបាក់ទឹកចិត្តលើសដើម។

ដួចខ្ញុំនិយាយអ៊ីចឹង មនុស្សម្នាក់ៗ ពេលដែលជួបរឿងហ្នឹង ទោះបីរឹងមាំម៉េចក៏ដោយ ក៏មានអារម្មណ៍ពិបាកទទួលយក អ៊ីចឹងគឺដោយសារខ្ញុំទទួលរងនូវសម្ពាធផ្លូវចិត្តច្រើន ព្រោះគ្រួសារខ្ញុំ ដូចខ្ញុំលើកឧទាហរណ៍ថា ប្តីប្រពន្ធ ពេលរស់នៅជាមួយគ្នា គឺចង់និយាយថា មុននឹងយើងដាក់ចិត្តរៀបការ ដូចខ្ញុំអ៊ីចឹង មុននឹងខ្ញុំដាក់ចិត្តថារៀបការ ខ្ញុំមានគ្រួសារ តាំងពីខ្ញុំមានអាយុ ១៨-១៩ឆ្នាំ អ៊ីចឹងឥឡូវខ្ញុំអាយុ ៣០ហើយ អ៊ីចឹងយើងត្រូវគិតខ្លួនឯងថា តើយើងធ្វើជាប្រពន្ធគេ ម្តាយគេ ប្តីគេ ប៉ាគេហ្នឹង តើយើងឈរលើគោលការណ៍អី? តើយើងអាចលះបង់ការសប្បាយខ្លួនឯងបានអត់? យកគ្រួសារ-កូន ជាធំបានអត់?

ហើយលុយកាក់ ជារបស់ក្រៅកាយ អត់សំខាន់ដូចពេលវេលាជាមួយនឹងក្តីសុខគ្រួសារនោះទេ បើសិនជាអ្នកទាំងអស់គ្នា អត់មានចំណុចទាំងអស់ហ្នឹង ខ្ញុំចង់និយាយថា ទោះអ្នកទាំងអស់គ្នា ប្រឹងយ៉ាងណា ក៏គង់តែឈានដល់ផ្លូវបែក ហើយអ្វីដែលសំខាន់ជាងគេមួយទៀត គឺការស្មោះត្រង់រវាងប្តីនិងប្រពន្ធ គឺដូចខ្ញុំនិយាយអ៊ីចឹងថា ឧទាហរណ៍ថា ខ្ញុំល្អតែម្ខាងទេ ហើយប្តីខ្ញុំ អត់មានចំណុចហ្នឹង អ៊ីចឹងមូលហេតុអ្វីដែលខ្ញុំឈានដល់រាល់ថ្ងៃហ្នឹង គឺខ្ញុំបែកបាក់ ព្រោះមនុស្សម្នាក់ៗ យើងត្រូវការទាំង២នាក់ ល្អទាំងអស់គ្នា បើសិនជាល្អតែម្ខាង គឺទៅអត់រួចទេ ដូចថា លើហើយនិងក្រោមអ៊ីចឹង សង្កត់ៗយូរទៅ ឧទាហរណ៍ថា កែវចុះ ម្នាក់ៗចាំតែបោកទេ ដូចថាខាងប្តី ចាំតែបោកកែវហ្នឹងទេ

ហើយខាងប្រពន្ធចាំតែយកកាវទៅបិទលើកន្លែងដែលគាត់ធ្វើឱ្យយើងប្រេះឆា ដូចថា ស្នាមម្តងតិចៗ ស្រាំទេ តែគាត់ប្រឹងកម្ទេចៗទៅ អ៊ីចឹងកាវដែលខ្ញុំបិទហ្នឹង យូរៗទៅវាស្រាំ យូរៗទៅអស់កន្លែងនឹងបិទកាវសម្រាប់ជាប់ទៀតហើយ។ អ៊ីចឹងបានរាល់ថ្ងៃហ្នឹង ខ្ញុំឈានដល់រហូតដល់បែកបាក់គ្នា ដូចនិយាយអ៊ីចឹង ខ្ញុំប្រឹងណាស់ ប្រឹងយកកាវហ្នឹងទៅបិទ រយៈពេល ១៣ឆ្នាំហើយ ពូមីង បងប្អូន ពាក្យហ្នឹង មានអារម្មណ៍ថា ខ្ញុំតស៊ូមែនទែន ពូមីង បងប្អូន ដឹងថា អារម្មណ៍ឈឺចាប់នៃការបែកកែវហ្នឹង វាខ្លាំងប៉ុនណាហើយ បានយើងឈានដល់ការបែកបាក់ ព្រោះខ្ញុំអត់ចង់និយាយរឿងច្រើនដែលជាក់លាក់ ដូចគេនិយាយថា ម៉េចចង់ឱ្យគេឃើញរឿងក្នុងគ្រួសារមែន?

ខ្ញុំអត់ចង់ឱ្យគេដឹងទេ ខ្ញុំជាមនុស្សប្រភេទមួយដែលមិនចេះនិយាយច្រើន បរិយាយច្រើន ហើយសម្តែងច្រើន គឺខ្ញុំអត់ចេះទេ គឺខ្ញុំមិនមែនថា ខ្ញុំជាមនុស្សល្អដែរ តែខ្ញុំជាមនុស្សដែលនិយាយអ្វីពិត ការរស់នៅពិត គឺខ្ញុំនិយាយ ខ្ញុំទ្រាំបានប៉ុនណា គឺខ្ញុំធ្វើប៉ុណ្ណឹង»។

លោកស្រីដេត ម៉ាលីណា បន្តថា «គ្មានមនុស្សស្រីណា ចង់លែងប្តីដែលជាឧកញ៉ាទេ ខ្ញុំនិយាយតែប៉ុណ្ណឹង គឺពូមីង បងប្អូនដឹងច្បាស់ហើយ ហើយខ្ញុំលែងនេះ គឺខ្ញុំទ្រាំនឹងគាត់ ១៣ឆ្នាំហើយ។ អ៊ីចឹងដូចខ្ញុំនិយាយអារម្មណ៍ខ្ញុំ ជាមួយនឹងកែវដែលបែកចុះ គឺគាត់កម្ទេចកែវហ្នឹង រយៈពេល ១៣ឆ្នាំហើយ តែខ្ញុំប្រឹងដាក់កាវតែម្នាក់ឯងទេ អ៊ីចឹងកែវហ្នឹង ឥឡូវអស់កន្លែងត្រូវដាក់កាវចូលហើយ អ៊ីចឹងដល់ថ្ងៃហ្នឹង បានពូមីង បងប្អូនទាំងអស់គ្នា បានដឹងថា ខ្ញុំសម្រេចចិត្តច្បាស់លាស់ មិនមែន១០០ភាគរយទេ គឺ១០១ភាគរយ គឺខ្ញុំជាមួយគាត់ មិនអាចរួមរស់ជាមួយគ្នាតទៅទៀតទេ គឺពិតជាបែកគ្នាមែនទែន

ព្រោះប្រសិនជាបន្តនៅ គឺវាមិនមែនពិបាកតែខ្ញុំទេ គឺពិបាកទាំងកូន គឺសតិអារម្មណ៍ ធម្មតា ពេលរស់នៅជាមួយគ្នា ពេលពិបាកផ្លូវចិត្តទៅ គឺទាំងគ្រួសារខ្ញុំ ទាំងខ្ញុំ ពេលឃើញមុខគ្នាអត់សប្បាយចិត្ត ហើយវាអាចធ្វើឱ្យកូនឃើញ អ៊ីចឹងមិនមែនប្រាកដថា ការលែងលះគ្នា ធ្វើឱ្យកូនពិបាកទេ ចុះបើសិនជាយើងលែងលះគ្នាដោយស្រួល អ៊ីចឹងការជួបមុខកូន ជាការធម្មតា គ្រាន់បើជាងយើងរស់នៅជាមួយគ្នាប្រចាំថ្ងៃហើយ យើងប្រកែកគ្នា ឬក៏សតិអារម្មណ៍ម្នាក់ៗអត់សប្បាយចិត្ត ម្នាក់ៗអត់មានកម្លាំងទៅរកការងារធ្វើ នាំតែប៉ះពាល់ដល់សតិអារម្មណ៍កូនទេ

អ៊ីចឹងខ្ញុំអត់ចង់ឱ្យកូនខ្ញុំទទួលអារម្មណ៍ហ្នឹងទេ អ៊ីចឹងខ្ញុំចង់ឱ្យកូនស្រស់ថ្លា ខ្ញុំអត់ចង់ទទួលអារម្មណ៍ពិបាកចិត្តបន្តទៀត ហើយក៏អត់ចង់ឱ្យគ្រួសារខ្ញុំ ធ្វើអ៊ីចឹងលើខ្ញុំតទៀត ហើយក៏អត់ចង់ឱ្យគាត់មកពិបាកជាមួយខ្ញុំទៀតដែរ ព្រោះពួកខ្ញុំ ២នាក់ គឺមានអត្តចរិតផ្សេងគ្នា គោលការណ៍ផ្សេងគ្នា ហើយខ្ញុំទ្រាំ ១៣ឆ្នាំនេះ គឺខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់បានប្តីអ៊ីចេះ ដូចខ្ញុំនិយាយដដែលៗអ៊ីចឹងថា ចង់បានគ្រួសារល្អ ទាល់តែទាំង២នាក់ គឺគាត់យល់ស្របថា ពួកគាត់គ្រប់គ្រាន់ហើយ ស្រលាញ់គ្រួសារជាងខ្លួនឯង អត់ស្រលាញ់លុយ អំណាច មុខរបរអីហ្នឹងច្រើនជាងពេលវេលាជាមួយប្រពន្ធកូនទេ

ហើយជាពិសេស គឺការក្បត់ គឺសំខាន់បំផុត ស្រលាញ់ស្មោះ បើខាងស្រីស្មោះ ខាងប្រុសក៏ត្រូវស្មោះដែរ អ៊ីចឹងមិនមែនខាងស្រីស្មោះឡើង ១៣ឆ្នាំ ខាងប្រុសអង្គុយតែក្បត់ ១៣ឆ្នាំដែរ អ៊ីចឹងការលើកលែងទោស ក៏មានកំណត់ដែរ ដែលខ្ញុំឧទាហរណ៍បែបនេះ អ៊ីចឹងពូមីង បងប្អូន ដឹងច្បាស់ហើយ កំហុសម្តង យើងលើកលែងឱ្យបាន តែបើកំហុសចូល ១០០ដងហើយ គឺគ្មានអ្នកណាលើកលែងទោសឱ្យយើងបានទេ គឺដូចខ្ញុំនិយាយអ៊ីចឹង កែវវាបែកច្រើនពេក អ៊ីចឹងអស់ហើយ អត់អាចរស់នៅទៀត ព្រោះខ្ញុំរស់នៅ ១៣ឆ្នាំហ្នឹង គឺខ្ញុំរស់នៅដោយសារកូនតែម្តង ព្រោះបើអត់កូនទេ ដូចអត់មានមនុស្សស្រីណាចង់រស់នៅដោយទឹកភ្នែកទេ ត្រូវអត់?

លោកឧកញ៉ា ឌួង ឆាយ

គ្មានអ្នកណាចង់គេងដោយទឹកភ្នែក ឬក៏ពិបាកចិត្តទេ មែនអត់? អ៊ីចឹងសូមទាំងអស់គ្នាយល់ អត់មានខ្ញុំឯណាទៅលែងប្តីឋានៈជាឧកញ៉ាទេ ព្រោះមូលហេតុដូចខ្ញុំនិយាយអ៊ីចឹង គឺការរស់នៅ ខ្ញុំជាមួយគាត់ អត់ចុះសម្រុងគ្នា គឺគាត់ផ្សេង ខ្ញុំផ្សេង ហើយពិសេស គឺកំហុសដដែលៗ គឺគាត់គាបសង្កត់ ធ្វើដាក់ខ្ញុំដដែលជាដដែល អ៊ីចឹងគ្មានអ្នកណាគេអាចលើកលែងទោសឱ្យគាត់បានទេ។

អូខេ! លើកលែងទោសហើយ គឺគួរតែមនុស្សហ្នឹងឈប់ប្រព្រឹត្តបែបនេះតទៅទៀត ខ្ញុំអត់ចង់និយាយថា គាត់ធ្វើអីៗទេ ខ្ញុំគ្រាន់តែឧទាហរណ៍ថា ធ្វើខុសហើយ មិនអាចធ្វើម្តងទៀតលើខ្ញុំអ៊ីចឹងទេ ហើយគិតមើលរយៈពេល១៣ឆ្នាំហើយ ដែលខ្ញុំលើកលែងទោសឱ្យគាត់ ពូមីង បងប្អូន គួរតែយល់ហើយថា តើផ្លូវចិត្តខ្ញុំ ខ្ញុំទ្រាំប៉ុនណា ដើម្បីកូន ដើម្បីខ្លួនខ្ញុំផ្ទាល់ ព្រោះពេលធ្លាក់ខ្លួនជាមេម៉ាយ មានអ្នកខ្លះគេមើលងាយ ព្រោះគាត់ពេលខ្លះ ជាស្រីមេម៉ាយដែលអត់ចេះ អត់រឹងមាំខ្លួនឯង ហើយគាត់អត់ត្រៀមផ្លូវចិត្តថា គាត់បាត់បង់ប្តីហើយ អ៊ីចឹងគឺគាត់អាចកើតជំងឺបាក់ទឹកចិត្ត ជួនកាលអ្នកខ្លះ ប្តីគាត់មានស្រី ទៅចោលគាត់បាត់

អ៊ីចឹងគាត់មេម៉ាយហើយ ប្តីគាត់មានស្រី ហើយចិត្តគាត់នៅស្រលាញ់ប្តីគាត់ គឺពិបាកចិត្តខ្លាំងណាស់ អ៊ីចឹងគឺខ្ញុំទទួលស្គាល់អារម្មណ៍ហ្នឹង ប៉ុន្តែឥឡូវហ្នឹង ខ្ញុំពិបាកចិត្ត មិនមែនថា ខ្លាចប្តីខ្ញុំទៅមានអ្នកថ្មី ឬមានអីទេ គឺខ្ញុំពិបាកចិត្ត ដូចខ្ញុំផុសហ្វេសប៊ុក អ៊ីចឹង គឺខ្ញុំស្តាយពេលវេលា ១៣ឆ្នាំ ដែលខ្ញុំចំណាយលើមនុស្សខុស។ ខុសហ្នឹងលក្ខណៈម៉េច? គឺដោយសារខ្ញុំគិតថា គាត់អត់ធ្វើអ៊ីចឹងដាក់ខ្ញុំទេ អត់មានថ្ងៃហ្នឹងសម្រាប់ខ្ញុំទេ ព្រោះខ្ញុំគិតមើលទៅ លះបង់ច្រើនណាស់សម្រាប់ខ្ញុំផ្ទាល់…”។

លោកស្រី ដេត ម៉ាលីណា បន្តថា «អ៊ីចឹងខ្ញុំសុំត្រឹមឥឡូវហ្នឹង គឺខ្ញុំទ្រាំលែងបាន អ៊ីចឹងដូចខ្ញុំនិយាយអ៊ីចឹង គឺប្រៀបអារម្មណ៍ខ្ញុំនឹងកែវទឹក គឺវាបានប្រេះហើយ ខ្ញុំដាក់កាវលែងជាប់ អ៊ីចឹងខ្ញុំសុំចេញ ចេញដោយភាពរឹងមាំ ដោយអត់មានអារម្មណ៍ថាឈឺចាប់ និងខ្លាចថាគ្រួសារខ្ញុំទៅមានគ្រួសារថ្មី ទៅមានអ្នកថ្មី ឬខ្ញុំអត់គ្រួសារខ្ញុំអត់បានទេ ត្រូវរឹងមាំ។ មានន័យថា ខ្ញុំទទួលស្គាល់ការពិតថា ខ្ញុំមិនអាចរស់នៅក្នុងក្តីស្រមៃ

យល់សប្តិនឹងពាក្យដែលគេថា គេនឹងធ្វើដើម្បីខ្ញុំ ដូចអ្វីដែលខ្ញុំចង់បាននោះទេ គឺគាត់ធ្វើអត់បានទេ ដោយសារការគិតរបស់គាត់ និងការរស់នៅរបស់គាត់គឺខុសពីខ្ញុំ គាត់មិនមែនជាប្រភេទមនុស្សប្រុសដែលខ្ញុំចង់បាន ហើយនិងជាប្តីដែលខ្ញុំចង់បាន ប៉ងប្រាថ្នា ១៣ឆ្នាំហ្នឹង ដែលខ្ញុំខំប្រឹងធ្វើជាប្រពន្ធល្អ ម្តាយល្អហ្នឹង គឺអត់បានទេ អ៊ីចឹងខ្ញុំត្រូវទទួលស្គាល់ការពិត ហើយខ្ញុំត្រូវដើរចេញ ប្រសិនបើខ្ញុំនៅបន្តទៀត គឺខ្ញុំមានតែថា លក្ខណៈថា ពូមីង បងប្អូន ដឹងហើយសតិអារម្មណ៍ បញ្ហាគំនាបផ្លូវចិត្ត គឺខ្ញុំអត់អាចត្រូវធ្វើការអីបាន អត់មានអារម្មណ៍មើលកូន ឬមានអ្នកខ្លះគាត់ត្រូវទៅធ្វើអត្តឃាតខ្លួនឯង ឬក៏យ៉ាងម៉េចផ្សេងទៅ តែខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ ខ្ញុំគឺជាមនុស្សដែលទទួលស្គាល់ការពិត នូវអ្វីដែលខ្ញុំមាន គ្រាន់តែខ្ញុំគឺជាមនុស្សខុសពីគេ ត្រង់ថា ខ្ញុំជាមនុស្សមានការតស៊ូច្រើន ខុសពីគេត្រង់ថា ខ្ញុំមានជំនឿថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់

អ៊ីចឹងបានខ្ញុំរាល់ថ្ងៃ ខ្ញុំខ្វល់តែលើអំពើល្អ ចង់អ្នកណាធ្វើម៉េច គិតម៉េចដាក់ខ្ញុំ ក៏ខ្ញុំមិនដែលបកស្រាយ ខ្ញុំគ្រាន់តែខំប្រឹងព្យាយាមឱ្យអ្នកនៅជុំវិញខ្លួនខ្ញុំ គ្រួសារខ្ញុំហ្នឹង ឱ្យយល់ពីខ្ញុំថា អំពើល្អខ្ញុំ គួរតែមើលឃើញផង កុំជាន់ពីលើអំពើល្អរបស់ខ្ញុំហ្នឹង ព្រោះថ្ងៃណាមួយ យើងនឹងអាចដើរទៅដល់ផ្លូវបែក។

អ៊ីចឹងឥឡូវរយៈពេល១៣ឆ្នាំហ្នឹង គឺខ្ញុំលើកលែងទោសឱ្យគាត់ច្រើនដងហើយ អ៊ីចឹងគឺពេលនេះ ខ្ញុំក៏អត់បន្ទោសគាត់ដែរ ប្រហែលជាខ្ញុំទាមទារជ្រុលពេល ដែលគាត់អត់អាចធ្វើបាន អ៊ីចឹងខ្ញុំសូមចិត្តគាត់ដូចគ្នា និងសុំចិត្តពូមីង បងប្អូនដូចគ្នា គឺខ្ញុំ និងឌួង ឆាយ ហ្នឹង លែងគ្នាដោយសន្តិវិធី ដោយអត់មានអ្នកណាខុស អត់មានអ្នកណាត្រូវដែរ ហើយអ្វីដែលខ្ញុំបកស្រាយហ្នឹង គឺខ្ញុំអត់ចង់ឱ្យពេលខ្ញុំលែងគ្នាហើយ ទៅនិយាយអាក្រក់ពីគ្រួសារខ្ញុំ និយាយអាក្រក់ពីខ្ញុំ ចោទខ្ញុំថា ខ្ញុំចង់ល្បី ឬក៏ខ្ញុំបានទ្រព្យច្រើនហើយ ខ្ញុំទៅមានអ្នកទី៣ ឬក៏គ្រួសារខ្ញុំអ៊ីចេះអ៊ីចុះ គឺអត់ទេ គឺខ្ញុំទាំង២នាក់ ឈរលើគោលការណ៍លែងលះគ្នាដោយសម្រួល ហើយសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាចិត្តថា នឹងធ្វើជាម្តាយល្អ និងជានារីមេម៉ាយម្នាក់ដែលរឹងមាំ ទោះអត់គ្រួសារ ក៏ខ្ញុំអាចរស់នៅបាន ជាពិសេសគឺរឹងមាំសម្រាប់កូនៗខ្ញុំទាំង៣តែម្តង…»៕

RELATED ARTICLES