ប្រកបរបរកាត់សក់សុខៗសោះ បែរជាធ្វើសកម្មភាពបែបនេះ លើនាង

0
76

កាលពីវេលាម៉ោង១ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចកាបូប ត្រង់ចំណុចកន្លែងផ្ញើម៉ូតូ ផ្លូវលេខ១៨២ ភូមិ២ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ ផេង ដាណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ៩ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ឈ្មោះ ផុន វិសាល ជនជាតិខ្មែរ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅ ផ្ទះជួលមិនចាំលេខ ផ្លូវមិនចាំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកឃើញសារធាតុញៀន។ ចំណែកវត្ថុតាងដកហូតកាបូបពណ៌ស ចំនួន១ ជាកាបូបរបស់ជនរងគ្រោះ កាបូបពណ៌ខ្មៅ ចំនួន១ និងអាវពណ៌ខ្មៅ ចំនួន១ ជារបស់ជនសង្ស័យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់កាបូបឱ្យជនរងគ្រោះវិញ។ ដោយទ្បែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕