ឪពុកម្តាយសូមប្រុងប្រយ័ត្ន!!! ក្មេងប្រុសម្នាក់ទៀត ចោរស្រីល្បួងចេញពីសាលា ដោះយកខ្សែក

0
128

ក្មេងប្រុសម្នាក់ខណៈសម្រាកម៉ោងសិក្សា ស្រាប់តែត្រូវស្ត្រីសង្ស័យម្នាក់ចូលទៅល្បួងចាប់ រួចដឹកតាមម៉ូតូយកទៅដោះខ្សែក ហើយយកប្លុងចោលនៅក្នុងផ្សារ ក៏ត្រូវអាជីវករផ្សារនាំមកកាន់សាលាបឋមសិក្សាតាខ្មៅ ភ្លាមនោះលោកគ្រូអ្នកគ្រូក៏បានសួរនាំ រួចហៅម្តាយមកធានាយកកូនទៅផ្ទះវិញ។

ក្មេងប្រុសរងគ្រោះ

បើតាមលោកឯក ស៊ីណា នាយកសាលាបឋមសិក្សាតាខ្មៅ បានបង្ហោះសារ និងវីដេអូថា “ក្មេងនេះបានវង្វេងសាលា ហើយបងស្រីម្នាក់គាត់នាំមកសាលាបឋមតាខ្មៅនៅម៉ោង9:30ថ្ងៃទី13/01/2021 បើបងប្អូនណាបានស្គល់ជូយប្រាប់តៗគ្នាផង”។

បើតាមវីដេអូដែលលោកឯក ស៊ីណា បង្ហោះបានឲ្យដឹងថា “ក្មេងប្រុសរូបនោះមានឈ្មោះ វីរៈ សុផាយុទញធ រៀនថ្នាក់ទី១ មានឪពុកឈ្មោះ វីត និងម្តាយឈ្មោះនីត រស់នៅភូមិតាខ្មៅ”។

ដោយឡែក បើតាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានបង្ហោះឲ្យដឹងថា “ចាំបន្តិចមីនាង ចាំអញឆែកកាំមេរ៉ាឃើញស្លាកលេខម៉ូតូ និងមុខងែង​ អញនឹងប្តឹងអែងឲ្យអស់ខោវម្តង ខ្លាំងណាស់ហ៊ានចាប់កូនអញ​ ស្គាល់អញតិចពេកហើយ សំណាងមានគេជួយ​ កូនអញរាសីខ្ពស់​ ចាំអញឆែកវិដេអូបាន​ ចាំតែដេកគុកទៅងែង”។

ស្ត្រីជាម្តាយ បន្ថែមថា “នេះវីដេអូ​មីចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ​ មុនដំបូងវានាំកូនខ្ញុំទៅទិញ​ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ​ វាជិះម៉ូតូកូនទារ​ ពណ៌ក្រហម​ មើផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញហើយ ជូនមកដាក់នៅសាលាបឋមតាខ្មៅ​ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ​ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញ​ វាចាប់កូននៅម៉ោង​9:41am 13.01.2021ជួយស៊ែរកមុខវាផង”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្មេងស្រីម្នាក់ ឈ្មោះម៉ៅ ម៉ាលីកា អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ មានលំនៅផ្ទះលេខ B16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏ត្រូវជនសង្ស័យល្បួងដោះយកខ្សែកនិងកងដៃនោះ (ខ្សែក ១ខ្សែ មានតម្លៃ ២៣០ដុល្លារ និងកងដៃ ១កង មានតម្លៃ ១៧០ដុល្លារ សរុប៤០០ដុល្លារ)។ មកដល់ពេលនេះ សមត្ថកិច្ចរកមិនឃើញជនសង្ស័យមកផ្តន្ទាទោសនៅឡើយទេ៕

ស្ត្រីជាម្តាយ