Friday, April 19, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី គេងយំរាល់រាត្រី ជិត១ឆ្នាំ ព្រោះបាត់អ្នកលួង

កែវ ពេជ្រពិសី គេងយំរាល់រាត្រី ជិត១ឆ្នាំ ព្រោះបាត់អ្នកលួង

កែវ ពេជ្រពិសី បានបង្ហូរទឹកភ្នែកតែម្នាក់ឯង កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ព្រោះតែនាងនឹកស្រណោះម្ដាយដែលបានលាចាកចោលនាង ជាង១ឆ្នាំទៅហើយ។ អតីតតារាសម្ដែងរូបនេះថា ពីមុនពេលដែលរូបនាងពិបាកចិត្ត គឺមានតែម្ដាយនាងនោះហើយ ដែលតែងតែនៅក្បែរ និងផ្ដល់កម្លាំងចិត្តឲ្យនាងគ្រប់ពេលវេលាទាំងអស់ ហេតុនេះហើយបានជានាងនៅតែចងចាំពាក្យថា ”ម៉ែ” គ្រប់វិនាទី។

កែវ ពេជ្រពិសី បានតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលម្ដាយរបស់នាង អ្នកស្រីកែវ ស៊ីណា មានជំងឺទឹកនោមផ្អែមវិវត្តទៅជាឈឺសួត បេះដូង និងថ្លើម នោះ ទទួលមរណភាពកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ។

ពិសី ធ្លាប់ប្រាប់ថា ក្រោយបាត់បង់ម្ដាយដោយគ្មានថ្ងៃវិលត្រឡប់នេះ មានពេលខ្លះនាងគេងយំតែម្នាក់ឯងនៅពេលរាត្រី ព្រោះតែនឹកម្ដាយខ្លាំងពេក ហើយពេលនេះនៅពេលដែលនាងពិបាកចិត្ត គឺលែងមានអ្នកលួងដូចមុនទៀតហើយ។

កែវ ពេជ្រពិសី បានផ្អាកអាជីពសម្ដែងជាច្រើនឆ្នាំ ក្រោយនាងធ្លាក់ខ្លួនមេម៉ាយតាំងពីឆ្នាំ២០១០ ដោយលែងលះជាមួយអតីតប្ដី លោកចន្ថា ស្រី អាណិកជនខ្មែរ មកពីអូស្រា្ដលី យ៉ាងចម្រូងចម្រាស។ ពិសី បានងាកទៅរកស៊ីបើកសម្អាងការ ជិត១០ឆ្នាំ ដោយផ្ដាច់ខ្លួនពីអាជីពសម្ដែង តែដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ទើបនាងចង់វិលមករកអាជីពចាស់វិញ។

ប៉ុន្ដែគួរឲ្យស្ដាយ ពិសី ត្រូវបានអ្នកដឹកនាំរឿងផ្ដល់តំណែងជាតួម្ដាយឲ្យនាង ទើបពិសី មិនទាន់សម្រេចចិត្តថតវិញ ដោយនាងប្រាប់ថា បានចោលដល់ទៅ៥រឿងមកហើយ។

អតីតតារាសម្ដែងរូបនេះបានស្នើរឲ្យអ្នកដឹកនាំសម្ដែងទាំងឡាយ មេត្តាពិចារណាតួដែលធ្លាប់តស៊ូ មានឈ្មោះបោះសំឡេងផង កុំឲ្យតែអាយុជាង៣០ឆ្នាំ ឲ្យធ្វើតួម្ដាយនោះ នាងមិនអាចទទួលយកបាននទេ ព្រោះតារាស្រុកគេ មិនអីចឹងទេ។

ពិសី បន្ថែមថា នៅពេលដែលនាងមានអាយុច្រើនជាងនោះ គឺនាងមិនបដិសេធក្នុងការធ្វើជាតួម្ដាយ ឬលោកយាយឡើយ៕

RELATED ARTICLES