Thursday, March 28, 2024
Homeតារាខ្មែរដាច់គេឯងបាត់!!! ខេមរៈ សិរីមន្ដ ជិះឡាន៤គ្រឿង និងមានអង្គរក្ស២នាក់

ដាច់គេឯងបាត់!!! ខេមរៈ សិរីមន្ដ ជិះឡាន៤គ្រឿង និងមានអង្គរក្ស២នាក់

នៅឆ្នាំ២០២១នេះ ទោះជាកូវីដ-១៩ មិនទាន់ស្ងាត់ក្ដី ប៉ុន្ដែតារាចម្រៀងហង្សមាស លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ លេងមួយអស់ដៃ ទាំងបទចម្រៀង និងការលេងម៉ូដរថយន្ដ គឺដើរព្រមគ្នាតែម្ដង។

សិរីមន្ដ ជិះរថយន្ដទំនើបឆ្លាស់គ្នាដល់ទៅ៤គ្រឿង ក្នុងនោះ មានដូចជា Lexus LX 570, Mazda, Volkswagen  និងថ្មីៗនេះ លោកសិរីមន្ត ទើបតែទិញរថយន្ដទំនើបលំដាប់សេដ្ឋីជិះ គឺម៉ាក Rolls Royce Ghost ដែលមានតម្លៃដល់ទៅជាង៣០ម៉ឺនដុល្លារ។

ការបញ្ចេញទ្រព្យកាន់តែច្រើននៅរដូវកូដីវ-១៩ ដែលតារាជាច្រើនកំពុងជួបវិបត្តិសេដ្ឋកិច្ចនេះ នាំឲ្យសិរីមន្ដ កាន់តែមានភាពទាក់ទាញថែមទៀត ពិសេសគឺបញ្ជាក់ថា ពេលនេះជីវភាពរបស់លោកកាន់តែធូរធា និងគ្មានវិបត្តិសេដ្ឋកិច្ចនោះទេ នៅរដូវកូវីដ-១៩នេះ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ មានព័ត៌មានថា សិរីមន្ដ មានអង្គរក្សតាមការពារដល់ទៅ២នាក់ឯណោះ ដែលធ្វើឲ្យលោកសិរីមន្ត កាន់តែមានអំណាចថែមទៀត។

គូរបញ្ជាក់ថា ខេមរៈ សិរីមន្ដ ក្រៅពីអាជីពចម្រៀង ក៏មានតួនាទីនៅក្របខណ្ឌប៉ូលិសផងដែរ ដោយធ្លាប់លេចឮថា លោកពាក់ស័ក្តិ៤ទៅ៥ទៀតផង។ ប៉ុន្ដែសិរីមន្ដ មិនដែលសម្ញែងស័ក្តិទាំងនោះឡើយ គឺមានតែការប្រឹងច្រៀងសម្ដែង។

មានការកត់សម្គាល់ដែរថា ខេមរៈ សិរីមន្ដ បានវ៉ាដាច់អស់តារារួមក្រុម នៅពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាស ជាង៤ខែនេះ ទើបលោកសិរីមន្ត ត្រូវបានគេធ្វើការប្រៀបធៀបថា ឥទ្ធិពលរបស់លោកប្រៀបបានស្ដេចត្រាញ់ ឬជិះសេះលែងដៃនៅហង្សមាស តែម្ដង ក្រោយពីល្បីបទ ”ពឺតៗ”។

រឹតតែមិនគួរឲ្យជឿនោះ គឺថ្មីៗនេះ ខេមរៈ សិរីមន្ដ បានលើកភរិយា អ្នកនាងគួយ ផល្លី ឲ្យមកដឹកនាំសម្ដែង MV បទចម្រៀងរបស់ខ្លួនទៀតផង ទើបធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល ខណៈដែលអ្នកគាំទ្រជាច្រើនចង់ឃើញសិរីមន្ដ ដឹកដៃភរិយាកូន៣ ចូលរោងការជាចំហដូចតារាផ្សេងៗទៀតដែរ៕

RELATED ARTICLES