Saturday, April 20, 2024
Homeតារាខ្មែរតារាចម្រៀងពេជ្រ ថាណា ស្រក់ទឹកភ្នែក ស្តាយអនុស្សាវរីយ៍ជាង១០ឆ្នាំ

តារាចម្រៀងពេជ្រ ថាណា ស្រក់ទឹកភ្នែក ស្តាយអនុស្សាវរីយ៍ជាង១០ឆ្នាំ

ខេត្តបាត់ដំបង ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោកពេជ្រ ថាណា បានជួបទុក្ខធំ ដោយនារីម្នាក់ដែលលោកអះអាងថា ជាអ្នករាប់អ្នករាប់អានគ្នាជិត១០ឆ្នាំ បានទទួលមរណភាពទាំងវ័យក្មេង ធ្វើឲ្យលោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក។

នារីរូបនោះបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅឯទឹកដីកំណើតខេត្តបាត់ដំបង ដោយសារជំងឺក្រពះរ៉ាំរ៉ៃ ។

យោងតាមប្រភពស្និទ្ធជាមួយនឹងតារាចម្រៀង ពេជ្រ ថាណា បានឱ្យដឹងថា មរណភាពនារីខាងលើនេះ បានធ្វើឱ្យលោកពេជ្រ ថាណា លំបាកចិត្តយ៉ាងខ្លាំង ស្ទើរតែមិនអាចទទួលយកបាន។ ជាមួយនេះ ប្រភពបានបង្ហើបប្រាប់ថា មូលហេតុដែលនាំឱ្យនារីរូបនេះបាត់បង់ជីវិតទៅ គឺបណ្តាលមកពីជម្ងឺក្រពះកម្រិតធ្ងន់ធ្ងរ ដែលបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកពេជ្រ ថាណា បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ថា “ពេលនេះខ្ញុំមានទុក្ខ បងប្អូនដែលស្រលាញ់រាប់អានគាត់ និងស្រលាញ់រាប់អានខ្ញុំពេលនេះគាត់លាបងប្អូនទាំងអស់គ្នារហូតហេីយ បងប្អូនអាចចូលរួមបច្ច័យតាមរយ:ខ្ញុំបាន.បុណ្យធ្វេីនៅខេត្តបាត់ដំបង អូរដំបង១ អរគុណ គាត់ទៅបានសុខហេីយ. 087313936 តាមសន្ធាបងប្អូន. និងសូមជូនបុណ្យដល់បងប្អូនគ្រប់ៗគ្នា. បូជាសពម៉ោង8យប់ ថ្ងៃច័ន្ទ ទី25″។

បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះដែរ សិល្បករសិល្បការិនីជាច្រើនក៏បានចូលរួមរំលែកទុក្ខពីលោក ពេជ្រ ថាណា ផងដែរ ក្នុងនោះលោក ពេជ្រ ថាណា បានឱ្យដឹងថា ពិធីបុណ្យសពរបស់ភរិយាជាទីស្រលាញ់លោក រៀបចំធ្វើឡើងនៅឯស្រុកកំណើតនាខេត្តបាត់ដំបង។

យ៉ាងណា កន្លងមក តារាចម្រៀងថោន ពេជ្រ ថាណា បានអះអាងថា លោកបានស្គាល់នារីនោះ ជាង១០ឆ្នាំមកហើយ ដែលនារីនោះអាចនិយាយបានថា រាប់អានគ្នាជាមួយលោកដូចបងប្អូនអីចឹង មិនមែនជាគូសង្សារទេ។

ថាណា ថែមបង្ហើបឲ្យដឹងថា នារីម្នាក់នោះក៏ធ្លាប់ជាអតីតតារាចម្រៀងម្នាក់ដែរ ប៉ុន្តែដោយសារគាត់មានជំងឺ​ទើបស្រកគីឡូ ហើយមើលទៅដូចជាវ័យចំណាស់បន្ដិច តែតាមពិតគាត់ទើបមានអាយុ៣៦ឆ្នាំទេ ហើយរាល់ថ្ងៃគាត់ក៏ធ្វើការនៅផលិតកម្មថោន ដែរ៕

RELATED ARTICLES