Wednesday, April 24, 2024
Homeតារាខ្មែរតារាល្បី៤ដួង ថៅកែ Galaxy ឲ្យអាំងប៉ាវ សរុប22000ដុល្លារ

តារាល្បី៤ដួង ថៅកែ Galaxy ឲ្យអាំងប៉ាវ សរុប22000ដុល្លារ

ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ, ខេម និងតន់ ច័ន្ទសីម៉ា ត្រូវបានថៅកែផលិតកម្ម Galaxy លោកឧកញ៉ាឡេង ណាវ៉ាត្រា ផ្ដល់អាំងប៉ាវឲ្យសរុបចំនួនទឹកប្រាក់ដល់ទៅ២២០០០ដុល្លារ ដែលក្នុងនោះ លោកព្រាប សុវត្ថិ បាន៦០០០ដុល្លារ, ខេមរៈ សិរីមន្ដ ៥០០០ដុល្លារ, ខេម ៥០០០ដុល្លារ និងតន់ ច័ន្ទសីម៉ា ៦០០០ដុល្លារ។

ប្រាក់ដែលតារាល្បីៗទាំង៤ដួង ទទួលបានពីថៅកែ Galaxy នោះ ព្រោះតែតារាទាំងនោះបានទៅចូលរួមច្រៀងនិងសម្ដែងក្នុងពិធីមង្គលការរបស់ប្អូនស្រីពៅ លោកឧកញ៉ាឡេង ណាវ៉ាត្រា ឈ្មោះអ្នកនាងឈឺន ស្រីដែន រៀបការជាមួយកូនកំលោះលោកស៊ាង វ៉ាន់ដេត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដែលរៀបចំនៅគេហដ្ឋានខាងស្រីភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទិដ្ឋភាពនៃមង្គលការប្អូនស្រីថៅកែ Galaxy នេះ ត្រូវបានមហាជនចាប់អារម្មណ៍ជាច្រើននៅលើបណ្ដាញសង្គម ក្រោយភ្ញៀវដែលបានទៅចូលរួមបង្ហោះពីការដាក់តាំងបង្ហាញរថយន្ដសុទ្ធតែម៉ាកទំនើបៗ នៅមុខច្រកចូល រួមទាំងការតុបតែផ្កាភ្ញីយ៉ាងប្រណីត លំដាប់ជាអភិជនតែម្ដង។

គេឃើញភ្ញៀវភាគច្រើនជាអ្នកជំនួញធំៗ មានទាំងឯកឧត្តម លោកជំទាវ និងលោកឧកញ៉ាជាច្រើន បានមកជួបជុំគ្នានៅថ្ងៃពិសេសរបស់ប្អូនស្រីថៅកែ Galaxy ៕

RELATED ARTICLES