Friday, April 19, 2024
Homeតារាខ្មែរតារាហ្វេសប៊ុកភេទទី៣ ស្រីតា ត្រូវម្ចាស់ក្រុមហ៊ុននៅកូរ៉េជ្រើសជាទូតសុច្ឆន្ទៈ

តារាហ្វេសប៊ុកភេទទី៣ ស្រីតា ត្រូវម្ចាស់ក្រុមហ៊ុននៅកូរ៉េជ្រើសជាទូតសុច្ឆន្ទៈ

តាមរយៈរូបសម្រស់ស្រស់ស្អាត ជាមួយទេពកោសល្យនិយាយចាក់ទឹកមិនលេចផងនោះបានធ្វើឲ្យតារាហ្វេសប៊ុក ភេទទី៣ ស្រីតា ត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបនាង ជាពិសេស គឺម្ចាស់ផលិតធំៗតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ ស្រីតា ត្រូវបានលោកស្រី កែម និកា អគ្គនាយិកាក្រុមហ៊ុនថែរក្សាម្រស់ប្រេន KSTB និង ប្រេន KNK ប្រចាំនៅប្រទេសកូរ៉េ បានជ្រើសរើសតារាហ្វេសប៊ុក ភេទទី៣ រូបនេះ ទៅធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador) ជាមួយតម្លៃខ្លួនខ្ពស់ស្ទើរតែនឹកស្មានមិនដល់។

ប្រភពមួយបានអះអាងថា មូលហេតុដែលលោកស្រីកែម និកា ជ្រើសរើស ស្រីតា ធ្វើជា Brand Ambassador ដោយសារតែលោកស្រីយល់ថា តារាភេទទី៣រូបនេះ មានសម្រស់ស្រស់ស្អាតសាច់សខ្ចី មិនចាញ់ស្ត្រីភេទឡើយ ជាមួយរាងកាយដ៏ស្រលនសិចស៊ី គ្មានក្បាលពោះទៀតផង។

មួយវិញទៀត ស្រីតា គឺជាតារាហ្វេសប៊ុកដែលមានទេពកោសល្យជាមួយវោហាស័ព្ទមិនចេះរីងស្ងួត ធ្វើឲ្យគេចូលមើលនាងច្រើនទប់សំណើចមិនបាន ទើបលោកស្រីពេញចិត្តឲ្យតំណែងនេះ។

ចំណុចដូចដែលបានរៀបរាប់ទាំងអស់នេះហើយ ទើបធ្វើឲ្យតារាហ្វេសប៊ុក ភេទទី៣ ស្រីតា មានកេរ្តិ៍ឈ្មោះបោះសំឡេងត្រឹមមួយប៉ប្រិចភ្នែក ដល់ថ្នាក់មានម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងល្បីៗឈ្មោះនៅកម្ពុជា កូរ៉េ អាមេរិក អូស្ត្រាលី និងបណ្ដាប្រទេសមួយចំនួនទៀតទាក់ទងឲ្យនាង ជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេជាបន្តបន្ទាប់ដូចពេលនេះ៕

RELATED ARTICLES