Thursday, April 25, 2024
Homeព័ត៌មានជាតិទុកកូនស្រីនៅចាំផ្ទះ ម៉ែមកពីបុណ្យវិញ ឃើញរាបដីអស់ទៅហើយ

ទុកកូនស្រីនៅចាំផ្ទះ ម៉ែមកពីបុណ្យវិញ ឃើញរាបដីអស់ទៅហើយ

ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវបានម្តាយទុកឱ្យនៅចាំផ្ទះតែម្នាក់ឯង ដោយរវល់ចេញទៅចូលរួមពិធីបុណ្យសាច់ញាតិនៅឯភ្នំពេញ លុះពេលដាក់ដាំបាយហូប ស្រាប់តែអកុសលផ្ទុះធុងហ្គាស បណ្តាលឱ្យឆាបឆេះផ្ទះអស់គ្មានសល់។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះឃុត ធី ភេទស្រី អាយុ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះ រួមនឹងកូនប្រុសស្រី២នាក់ បាននាំគ្នាចេញទៅចូលរួមពិធីបុណ្យរបស់សាច់ញាតិនៅឯរាជធានីភ្នំពេញ ដោយទុកឱ្យកូនប្រុសម្នាក់ឈ្មោះប៉េង គ្រី អាយុ១២ឆ្នាំ នៅចាំផ្ទះតែម្នាក់ង។ លុះមកដល់វេលាម៉ោងកើតហេតុ ក្មេងប្រុសឈ្មោះប៉េង គ្រី បានរៀបចំដាក់ដាំបាយ ដោយប្រើធុងហ្គាស លុះដោយសារខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យធុងហ្គាសផ្ទុះ ឡើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុងតែម្តង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់ក្មេងប្រុសជាកូនម្ចាស់ផ្ទះនោះទេ។

នៅអំឡុងពេលកើតហេតុ ប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាជួយបាញ់ទឹកពន្លត់ដែរ ប៉ុន្តែការឆាបឆេះពេញបន្ទុកទៅហើយ ទើបលំបាក ទប់ស្កាត់ ជាហេតុធ្វើឱ្យផ្ទះទាំងមូលត្រូវក្លាយជាចំណីភ្លើងគ្មានសល់។

តាមការបញ្ជាក់ឱ្យដឹងពីស្ត្រីជាម្ចាស់ផ្ទះ គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះរបស់គាត់អស់១ខ្នងទាំងស្រុង រួមនឹងទ្រព្យសម្បត្តិ សម្ភារ ក្នុងផ្ទះគ្មានសល់ ព្រោះមិនអាចជញ្ជូនចេញទាន់ឡើយ៕

RELATED ARTICLES