Friday, April 19, 2024
Homeតារាខ្មែរនាយចឺម ប្រឹងរឹតចំណងស្នេហ៍ជាមួយសង្សារទី៣ មិនឲ្យរបូតទៀត

នាយចឺម ប្រឹងរឹតចំណងស្នេហ៍ជាមួយសង្សារទី៣ មិនឲ្យរបូតទៀត

តារាចម្រៀងសាន់ដេ លោកសុខ មេសា ហៅនាយចឺម បានបង្ហាញភាពផ្អែមល្ហែមជាមួយកំពូលស្នេហ៍ កញ្ញាហ្វា ហ្វា កាន់តែខ្លាំងជាងមុន នៅរដូវកូដីវ១៩ មិនទាន់ស្ងាត់ ដែលនាយមិនសូវរវល់ការច្រៀងសម្ដែងតាមបណ្តាខេត្ត ដូចមុននោះ។

នាយចឺម បានបណ្ដើរសង្សារថ្មីទៅសួរសុខទុក្ខមិត្តសម្លាញ់នាយក្ដី ដែលប្រពន្ធសម្រាលកូន កាលពីពេលថ្មីៗនេះ ប៉ុន្ដែនាយមិនទាន់រៀបគម្រោងយកកូនជាមួយបណ្ដូលចិត្តឡើយ។

ចំណែកសង្សារនាយចឺម វិញ នាងកាន់តែមានទំនុកចិត្តថែមទៀតទៅលើម្ចាស់បទ ”បងចូលចិត្តស៊ីកណ្ដុរ” រូបនេះ ក្រោយពីត្រូវបានលោកចឺម លើកនាងថែមមួយក្រឺតទៀត តាមរយៈការថត MV រួមគ្នាបទ ”មុនបងមានប្រពន្ធ អូននៅឯណា?” បើទោះជាបទនេះអត្ថន័យមានការរិះគន់ច្រើនជាងគាំទ្រក្ដី។

គួរបញ្ជាក់ថា នាយចឺម បានបង្កាត់ភ្លើងស្នេហាជាមួយកញ្ញាហ្វា ហ្វា នៅពេលដែលស្រីស្អាតរូបនេះ ថត MV បទដំបូងរបស់នាយ ”សុំទោសប៊ិ​ច សុំទោសសៀវភៅ” ដែលធ្វើឲ្យកញ្ញាហ្វា ហ្វា មិនអាចដកចិត្តពីនាយបានឡើយ។

ប៉ុន្តែនាយចឺម ថាគ្មានគម្រោងរៀបការជាមួយកញ្ញាហ្វា ហ្វា ឆាប់ៗទេ ហើយនាយថា ប្ដីប្រពន្ធខ្លះគង់មានរឿងបែកគ្នា ចុះទម្រាំនាយ និងកញ្ញាហ្វា ហ្វា គ្រាន់តែជាសង្សារគ្នា មិនដឹងថា មានរឿងអ្វីកើតឡើងនៅពេលខាងមុខនោះទេ។

ចំណែកកញ្ញាហ្វា ហ្វា វិញ ធ្លាប់វាចាថា អំឡុងពេលដែលនាង និងនាយចឺម ស្រលាញ់គ្នាដំបូង ម្ដាយនាងនៅឯស្រុកកំណើត មានការបារម្ភច្រើន ខ្លាចមានបញ្ហា តែនាងថា ពេលនេះនាង និងនាងចឺម រស់នៅផ្ទះផ្សេងគ្នា មិនមែននៅជាមួយគ្នាឡើយ។

គេកត់សម្គាល់ដែរថា នាយចឺម កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយសង្សារទី៣ កញ្ញាហ្វា ហ្វា នេះ ក្រោយពីនាយភ្លាត់ស្នៀតរបូតសង្សារស្រីស្អាត អស់ម្ដងដល់ទៅ២នាក់នោះ គឺតារាសាច់សខ្ចី កញ្ញាពុធ ស្រីខួច និងកញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលពេលនេះពួកគេសុទ្ធតែមានសង្សារថ្មីរៀងៗខ្លួន ហេតុនេះហើយ នាយ មិនអាចធ្វេសប្រហែសម្ដងទៀត នាំឲ្យស្រីស្នេហ៍ធ្លាក់ក្នុងដៃប្រុសផ្សេងបានឡើយ៕

RELATED ARTICLES