Friday, April 19, 2024
Homeតារាខ្មែរនាយចេក ផ្អែមល្ហែមស្នេហ៍ មិនឲ្យចាញ់កូន

នាយចេក ផ្អែមល្ហែមស្នេហ៍ មិនឲ្យចាញ់កូន

អតីតតារាសម្ដែងលោកព្រីង ច័ន្ទបុត្រ ដែលមានឈ្មោះដើមថា ព្រីង សំរួច ហៅនាយចេក បាននាំគូស្នេហ៍ថ្មី អ្នកនាងសរ មុន្នីរស្មី ដែលជាអនាគតម្ដាយក្មេករបស់តារាកំប្លែង CTN នាងវ៉ាន់ នីឡា ទៅរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំថែមទៀត នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃឆ្លងឆ្នាំសកល (Countdown) ដោយគូស្នេហ៍ខុសវ័យទាំង២នេះ បង្ហាញភាពផ្អែមល្ហែមលើសកញ្ញាវ៉ាន់ នីឡា និងកូនប្រុសប្រពន្ធថ្មី នាយចេក លោកស៊ុត សក្ការៈ ទៅទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ ក្រោយនាយចេក ភ្ជាប់ស្នេហ៍ថ្មីនេះ គេឃើញលោកកាន់តែមានភាពហ៊ឺហាជាងមុន ដូចជាការជិះរថយន្ដទំនើបៗ ព្រមទាំងពាក់មាសពេជ្រធំៗទៀតផង ដែលធ្វើឲ្យអ្នករួមអាជីពភ្ញាក់ផ្អើល។

លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ត្រូវបានគេចាត់ទុកថា ជាអតីតតារាសម្ដែងម្នាក់ដែលឆ្វាក់ស្នេហ៍តែអ្នកមេម៉ាយៗ ហើយកាលពីឆ្នាំមុន នាយធ្លាប់បានធ្វើជាប្អូនថ្លៃលោកផ្កាយ៤ គន់ គីម ផងដែរ ប៉ុន្តែភ្លើងស្នេហានោះបានឆាបឆេះតែមួយឆាវ ក៏រលត់ទៅវិញ។

ប៉ុន្ដែការភ្ជាប់ស្នេហ៍ជាមួយម្ដាយក្មេក វ៉ាន់ នីឡា នេះ នាយចេក ហាក់បង្ហាញភាពច្បាស់លាស់ណាស់ខ្លាំងណាស់ ដោយថែមទាំងបានដឹកដៃគូស្នេហ៍ថ្មីចុះអេតាស៊ីវិល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ជំនួសការរៀបអាពាហ៍ពិពាហ៍ទៀតផង។

ដោយឡែក ប្រភពពីអ្នកជិតស្និទ្ធពីនាយចេក បានបង្ហើបឲ្យដឹងថា ភរិយាថ្មីរបស់លោកបុត្រ ស្រលាញ់លោកខ្លាំងណាស់ ហើយទៅណាក៏ចង់បណ្ដើរនាយឲ្យមិត្តភក្ដិស្គាល់ដែរ ខណៈលោកច័ន្ទបុត្រ វិញ ធ្វើចរិតជាប្រុសស្អាត ទើបធ្វើឲ្យអ្នកមេម៉ាយៗមួយចំនួនទៀត នៅតែចង់ឆក់ស្នេហ៍នាយ តែម្ដាយក្មេកវ៉ាន់ នីឡា មិនបណ្ដោយឲ្យប្រុសស្នេហ៍ធ្លាក់ក្នុងកណ្ដាប់ដៃស្រីផ្សេងឡើយ៕

RELATED ARTICLES