Saturday, April 20, 2024
Homeតារាខ្មែរនាយពែកមី ឈានជើងចេញពីផ្ទះ សំពះលាប្រពន្ធ ទឹកភ្នែកហូរ

នាយពែកមី ឈានជើងចេញពីផ្ទះ សំពះលាប្រពន្ធ ទឹកភ្នែកហូរ

ភ្នំពេញ ៖ លោកចែម ចាន់រ៉ា ហៅនាយពែកមី តារាកំប្លែងល្បីប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហាញរូបភាពនិងសំណេរចាក់ដោត មួយថា ឈានជើងចេញពីផ្ទះ សំពះលាប្រពន្ធ  ទឹកភ្នែកហូរ ដោយសារត្រូវទៅថតសម្តែងនៅកោះរ៉ុង តែម្នាក់ឯង បែកពីគ្រួសារ៣ថ្ងៃ នឹក អាល័យមិនចងឃ្លាតមួយវិនាទីណាទេ តែដើម្បីការងារ ត្រូវតែទ្រាំ។

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នាយពែកមី បានបង្ហោះរូបភាពនិងសំណេរនៅ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា “លាប្រពន្ធទៅថតនៅកោះរ៉ុង ៣ថ្ងៃ ឈាន ជើងដើរ ទឹកភ្នែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ…”។

ជុំវិញសំណេរខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់បញ្ជាក់បន្ថែមបានទេ កាលពីម្សិលមិញ ដោយកូនស្រីរបស់លោក បានប្រាប់ថា ប៉ារបស់នាង (នាយពែកមី) បានចេញទៅបំពេញការងារនៅខាងក្រៅផ្ទះបាត់ហើយ។

ទោះជាយ៉ាងណា រូបភាពនិងសំណេររបស់តារាកំប្លែងរូបនេះ បានទាក់ទាញអារម្មណ៍អ្នក ប្រើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដោយគិតត្រឹមវេលាម៉ោង៧និង១៨នាទីល្ងាច ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ មានអ្នក Like ដល់ទៅ៦,៧ម៉ឺននាក់ អ្នកComment ៣,៥ពាន់នាក់ និង អ្នកSharew ៦៩៥នាក់។

ជាការកត់សម្គាល់ អ្នកដែលComment ភាគច្រើនយល់ថា រូបភាពនិងសំណេរខាងលើ ជាស្ទីលកំប្លែងរបស់តារាកំប្លែងល្បីរូបនេះ ព្រោះអ្នកកំប្លែង តែងរកស្ទីលថ្មីៗ ដើម្បីទាញសំណើចទស្សនិកជន ជាការធម្មតា តែអ្នកខ្លះចំអន់ឱ្យនាយពែកមី ថា គ្រាន់ជាការសម្តែងនៅមុខប្រពន្ធ ឱ្យប្រពន្ធកាន់តែអាណិតស្រឡាញ់ប៉ុណ្ណោះ តែនៅខាងក្រោយខ្នងប្រពន្ធ ច្បាស់ជាបានដៃ ឱបស្រីក្មេង…។

ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងយោបល់របស់មហាជន លើរូបភាព និងសំណេររបស់ នាយពែកមី ខាងលើនេះ “នគរធំ” សូមដកស្រង់ការ Commnet របស់គណនីហ្វេសប៊ុក មួយចំនួន (សុំមិនបង្ហាញឈ្មោះ) ដូចខាងក្រោម ៖

– ទឹកភ្នែកបង្កប់ល្បិច។
– លើកដៃសំពះសុំលុយប្រពន្ធ ២០ដុល្លារ ទុកឱ្យធីបស្រី តែប្រពន្ធដឹងចរិតប្តី តែម៉ារៀល មិនឱ្យផង។
– មនុស្សប្រុសនៅស្រុកខ្មែរ បើធ្វើដូច ពែកមី អ៊ីចឹង ទើបត្រឹមត្រូវ ទោះបីទៅក្រៅ ជួបស្រីក្មេង តែមិនភ្លេចប្រពន្ធកូន ឱ្យកិត្តិយស ប្រពន្ធមុនជានិច្ច ល្អណាស់។
– ទឹកភ្នែករំភើបចិត្ត ត្បិតអីអូនមិនមក តាម។

– ប្រពន្ធ ៖ ទេប្តីអញ ! សម្តែងក្នុងរឿង មិនអស់ចិត្តហើយ ឆ្លៀតសម្តែងខាងក្រៅទៀត។
– ពេលលា ធ្វើដូចមិនចង់… ពេលផុត ពីភ្នែកប្រពន្ធ បានដឹងថា អ្វីទៅជាប្រុសព្រាន?
សតយលេ ចាស់ “ខ្ញុំសោះហ្នឹង…។
– ទ្រាំទៅបងពែកមី ធ្វើយ៉ាងម៉េចយើង ជាប្តីល្អ មិនចង់ចាកចេញពីប្រពន្ធ តែត្រូវបំពេញ ការងារ តែបើបានចេញហើយ គឺមិនចង់ចូលវិញទេ។
– តែប៉ុណ្ណេះ ប្រពន្ធដឹងតាជឿពូ១០០% ហើយ ការងារជោគជ័យតាមដែលពូប្រាថ្នា។
– គ្រាន់តែជាការសម្តែង ពេលចេញពីផ្ទះ… តាមពិតណាត់ស្រីទៅចាំនៅកោះរ៉ុង តាំងពី ២ថ្ងៃមុន ហាហាហាហា។

– ទឹកចិត្តប្តីគ្រប់រូប ព្រោះតែការងារ បងឃ្លាតពុំងា មួយរយៈ សង្ឃឹមអូនយល់ កុំតេ ច្រើនពេក ព្រោះពេលបងដេក ស្រីបងនៅជិត។
– ប្រពន្ធបងពែកមី ឈរឆ្ងល់ថា ប្តីគាត់ ពូកែធ្វើឆ្កួត។
– ចូលតួខ្លាំងម៉្លេះបង ដើរលេងជាមួយស្រីសោះ ថាទៅថតនៅកោះរ៉ុង… ចូលតួដូច មិនចង់សោះ បើប្រពន្ធហាមមើល ទារទៅទាល់ តែបាន…៕

RELATED ARTICLES