Wednesday, April 24, 2024
Homeតារាខ្មែរនៅ សុនិតា ស្វាមីមិនទាន់បំពេញក្តីស្រមៃ ឲ្យរំភើបដល់ចំណុចកំពូល

នៅ សុនិតា ស្វាមីមិនទាន់បំពេញក្តីស្រមៃ ឲ្យរំភើបដល់ចំណុចកំពូល

ចំណងស្នេហាខុសវ័យរវាង នៅ សុនិតា និងពោះម៉ាយ លោកទិត ថាវរិទ្ធ ពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុជាង១ឆ្នាំទៅហើយ តែស្វាមីនាងនៅតែមិនហ៊ានផ្គាប់ចិត្តប្រពន្ធក្មេង តាមរយៈការកំណត់ពេលវេលារៀបការជាក់លាក់ ធ្វើឱ្យនាងរំភើប ដូចអតីតសង្សារដែលបានរៀបអាពាហ៍ពិពាហ៍ជាចំហឡើយ បើទោះជាមុននេះ លោកបានឱ្យតំណែងធំ “ជំទាវ” ដល់តារាសម្តែងរូបនេះក្តី…។

នៅ សុនិតា បានចាញ់ប្រៀបអតីតគូស្នេហ៍ប្តី អ្នកនាងស៊ឹម សូលិកា ដែលរៀបការជាមួយពោះម៉ាយអេង រិទ្ធី ជាចំហ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៩ បើទោះជាពេលនេះ ពួកគេមានងារជា “ជំទាវ” ដូចគ្នាក្តី ប៉ុន្តែលោកទិត ថាវរិទ្ធ នៅតែពន្យារពេលរៀបការជាមួយនាង ដោយគ្មានថ្ងៃកំណត់ ទោះបីសុនិតា ធ្លាប់បង្ហាញផ្កាស្លាក្នុងចំណងស្នេហ៍របស់នាងក្តី។

ទោះជាយ៉ាងណា តាមព័ត៌មានថា សុនិតា មានយីអ៊ុនល្អជាងសូលិកា ត្រង់ថា ពេលនេះក្រុមគ្រួសារ និងសាច់ញាតិរបស់លោកថាវរិទ្ធ ទទួលស្គាល់នាងថា ជាភរិយារបស់អតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ ខណៈដែលអំឡុងពេលសូលិកា ភ្ជាប់ស្នេហ៍ជាមួយលោកនោះ មិនត្រូវបានខាងក្រុមគ្រួសារលោកថាវរិទ្ធ ទទួលស្គាល់ជាសមាជិកឡើយ។

ប៉ុន្តែយ៉ាងណា សុនិតា មិនទាន់ត្រូវបានស្វាមីចាស់នេះ ធ្វើឱ្យនាងរំភើបដល់ចំណុចកំពូលនោះទេ ព្រោះតែគម្រោងរៀបការដែលនាងចង់បានបំផុតនោះ មិនត្រូវបានលោកថាវរិទ្ធ អើពើនៅឡើយ។

មិត្តភក្តិរបស់សុនិតា មួយចំនួន បានសរសើរថា នាងមានហុងស៊ុយល្អ គ្រាន់តែសម្រាលកូនភ្លាម ប្តីនាងឡើងឋានៈជាឯកឧត្តមភ្លែតតែម្តង ប៉ុន្តែអ្នកខ្លះទៀត ហាក់មានភាពស្រពេចស្រពិលចំពោះស្នេហានាងទៅវិញ ព្រោះថា បើនាងបានរៀបការជាចំហ ដូចអ្នកនាងសូលិកា ជាមួយលោករិទ្ធី ទើបពួកគេអស់ចិត្ត។

ប៉ុន្តែយ៉ាងណា នារីៗមួយចំនួនដែលធ្លាប់តែតាមស្នេហ៍ស្និទ្ធលោកថាវរិទ្ធ នោះ ពួកនាងៗទាំងនោះចាប់ផ្តើមដកខ្លួនថយអស់ ព្រោះតែខ្លាចសុនិតា ប្រចណ្ឌប្តី។

នៅ សុនិតា បានផាត់ចោលសំណើស្នេហ៍ប្រុសអ្នកមានទ្រព្យ និងអំណាច មិនក្រោម ៥នាក់ឡើយ ក្នុងនោះ មានដូចជា មន្ត្រីធំ ២នាក់, អ្នកដឹកនាំកម្មវិធី សិល្បៈល្បីឈ្មោះម្នាក់, កូនអ្នករកស៊ីអចលនទ្រព្យម្នាក់ និងប្រុសម្នាក់ទៀត នៅអូស្ត្រាលី ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយអតីតប្តីអ្នកនាងលី ម៉ារីណា រូបនេះ។

អ្នកខ្លះនិយាយថា សុនិតា សម្លឹងមើលឃើញទ្រព្យលោកថាវរិទ្ធ ព្រោះ គ្រាន់តែដីជាច្រើនហិកតារនៅតំបន់កែវផុស នៅខេត្តព្រះសីហនុ នោះ មានតម្លៃ មិនក្រោម ៤លានដុល្លារឡើយ។ ប៉ុន្តែដំណឹងនេះ ត្រូវបានសុនិតា ព្រមានប្តឹង អ្នកដែលនិយាយរឿងនេះ ដោយនាងថា ជាការបំផ្លើសទៅវិញ។

ដោយឡែក ស្វាមីរបស់សុនិតា វិញ លោករក្សាភាពស្ងប់ស្ងាត់ មិនតតបរឿងនេះឡើយ ដោយប្រឹងតែថ្នាក់ថ្នមប្រពន្ធក្មេងរបស់លោកមិនឱ្យទាស់ចិត្តឡើយ តាមរយៈការទិញវីឡាស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត បឹងស្នោ និងរថយន្តទំនើប Range Rover ជូននាង រស់នៅដោយសុខសាន្ត។

លោកថាវរិទ្ធ ថែមទាំងមិនចងជើងសុនិតា ក្នុងការលេងសិល្បៈនោះទេ គ្រាន់តែមិនអនុញ្ញាតឱ្យនាងថតសម្តែងឈុតណាដែលមានតារាប្រុសឱបថើបរោលរាលប៉ុណ្ណោះ។

ថ្វីត្បិតតែនៅ សុនិតា មិនទាន់រៀបការមែន តែតាមព័ត៌មានថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នាងសម្រាលកូនប្រុសម្នាក់ ឈ្មោះទិត សង្ក្រាន្តតាថាណារិទ្ធ ហៅសង្ក្រាន្ត៕

RELATED ARTICLES