Thursday, April 18, 2024
Homeព័ត៌មានជាតិភរិយាលោកឧកញ៉ាឌួង ឆាយ ធ្វើបុណ្យដល់ទៅ៧វត្ត សុំឲ្យអស់កម្មពៀរចាប់ពីពេលនេះតទៅ​

ភរិយាលោកឧកញ៉ាឌួង ឆាយ ធ្វើបុណ្យដល់ទៅ៧វត្ត សុំឲ្យអស់កម្មពៀរចាប់ពីពេលនេះតទៅ​

ភ្នំពេញ ៖ ក្រោយប្រកាសដំណឹងលែងលះជាមួយស្វាមី បានជាង១ខែ លោកស្រីដេត ម៉ាលីណា ភរិយាឧកញ៉ាឌួង ឆាយ ហាក់បង្ហាញសញ្ញាថា មិនអាចផ្សះផ្សាជាមួយអតីតស្វាមីវិញបានទេ ហើយចុងក្រោយនេះ លោកស្រីបានបង្ហាញពីការទៅធ្វើបុណ្យ ៧វត្ត ដើម្បីសុំសេចក្តីសុខ ផ្សងជួបតែមនុស្សល្អៗនៅក្នុងជីវិត និងសូមឲ្យទុក្ខកង្វល់ទាំងអស់រលាយបាត់ ហើយសុំឲ្យអស់កម្មពៀរ ចាប់ពីពេលនេះតទៅ។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២១ ថា «ថ្ងៃនេះជាថ្ងៃសីល ត្រូវនឹងថ្ងៃ​ 21.01.2021 នាងខ្ញុំបានយកចង្ហាន់​ មកប្រគេនព្រះសង្ឃ​ និងមកធ្វើបុណ្យបាន ៧វត្ត​ ដើម្បីសុំសេចក្តីសុខ​ និងជួបតែមនុស្សល្អៗនៅក្នុងជីវិត​ សូមឲ្យទុក្ខកង្វល់ទាំងអស់ រលាយបាត់ ហើយសុំឲ្យអស់កម្មពៀរចាប់ពីពេលនេះតទៅ​»។

ជុំវិញសំណេរតាមហ្វេសប៊ុក ខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បញ្ជាក់បន្ថែមពីលោកស្រីដេត ម៉ាលីណា បានទេ ព្រោះតាំងពីពេលប្រកាសលែងលះស្វាមីមកម៉្លេះ លោកស្រីបានឆ្លើយតបថា សុំមិនផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានទេក្នុងរឿងផ្ទាល់ខ្លួនរបស់លោកស្រីនេះ ហើយលោកស្រីនឹងបកស្រាយបំភ្លឺតាមទំព័របណ្តាញសង្គម របស់លោកស្រីតែប៉ុណ្ណោះ។ ចំណែកឧកញ៉ាឌួង ឆាយ ក៏មិនអាចទាក់ទងសុំយោបល់បានទេ។

គួរកត់សម្គាល់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលលោកស្រីដេត ម៉ាលីណា បង្ហាញពីការធ្វើពិធីខាងផ្នែកជំនឿសាសនា ដើម្បីបួងសួងបន់ស្រន់ឲ្យអស់ទុក្ខកង្វល់ គ្រោះឧបទ្រពចង្រៃ និងកម្មពៀរទាំងឡាយដែលលោកស្រីបានជួបកន្លងមក ក្រោយពីលោកស្រី បានប្រកាសលែងលះស្វាមីរួចមក។

ជាក់ស្តែង កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោកស្រីដេត ម៉ាលីណា បានបង្ហាញពីការកាត់សក់  និងលែងអណ្តើក លែងត្រី ដើម្បីបួងសួងបន់ស្រន់ឲ្យគ្រោះឧបទ្រពចង្រៃ និងកម្មពៀរទាំងឡាយដែលបានជួបកន្លងមក ចប់ដោយសន្តិវិធី។

លោកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃនោះថា «3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និងត្រី ដើម្បីបន់ស្រន់ឲ្យឧបទ្រពចង្រៃ កម្មពៀរទាំងឡាយដែលខ្ញុំជួបកន្លងមក ឲ្យចប់ដោយសន្តិវិធី។

ចាប់ពីថ្ងៃស្អែកតទៅ បើការបន់ស្រន់និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំ មិនតបតនិងអត់ឱនរាល់គ្រប់ទង្វើអាក្រក់ទាំងឡាយដែលកើតលើរូបខ្ញុំ បើមិនចប់ ស្អែកនេះ នាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តាធម៌ទៀតហើយ។ ធ្វើអាក្រក់ បានអាក្រក់ ខ្ញុំជឿជាក់ថា ទេវតាមានព្រះនេត្រ

ហើយចុងបញ្ចប់ ខ្ញុំសូមសង្ខេប សូមបងប្អូន ពូមីង ឈប់បន្តនិយាយវ៉ៃប្រហារផ្លូវចិត្តរូបខ្ញុំទៀត។ វីដេអូដែលខ្ញុំឡាយបកស្រាយចុងក្រោយ គឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុណ្ណោះ ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូន ពូមីងស្គាល់ដែរ គ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារឲ្យគេដឹងនោះទេ ប៉ុន្តែវាមានអាថ៌កំបាំងជ្រាលជ្រៅនៅក្នុងនោះ គ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហើយក៏គ្មានអ្នកណាចង់បែកបាក់គ្រួសារដែរ បើខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល 13ឆ្នាំនោះដែរ»។

RELATED ARTICLES