Friday, March 29, 2024
Homeតារាខ្មែរមុនជ្រុះមកុដ Miss Grand Cambodia អ្នកគាំទ្ររិះគន់ សេង រដ្ឋា ចាស់ដៃ

មុនជ្រុះមកុដ Miss Grand Cambodia អ្នកគាំទ្ររិះគន់ សេង រដ្ឋា ចាស់ដៃ

អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Phlong Sok Raksa បានចេញមករិះគន់ពីអត្តចរិតរបស់បវរកញ្ញាឯក “Miss Grand Cambodia” ក្រោយជ្រុះមកុដ ដែលមានទាំងសំណេរមួយយ៉ាងគួរឲ្យចាប់អារម្មណ៍ពីមហាជន។

គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “មួយរយៈនេះ ខ្ញុំឃើញដូចជាល្បីខ្លាំងអំពីរឿង “Miss Grand Cambodia” ទី១. ខ្ញុំសង្កេតឃើញបវរកញ្ញា សេង រដ្ឋា អត្តចរិតរបស់គាត់មិនសូវល្អសោះ នៅក្នុងប្រព័ន្ធ Social Media មិនសមជា Miss Grand Cambodia សោះ តើអ្វីជាពាក្យកញ្ញាឯក?

តើគាត់គួរធ្វើអ្វីខ្លះដើម្បីសង្គមខ្មែរ ដើម្បីជួយលើកស្ទួយស្រ្ដីខ្មែរ តែនេះកញ្ញាសេង រដ្ឋា មិនបានបំពេញតួនាទីជាកញ្ញាឯកសោះ មានតែជាន់ពន្លិចស្រ្ដីខ្មែរ ក្នុងការផុសរបស់គាត់មិនសមជាកញ្ញាឯកសោះ ហើយនាំឲ្យសង្គមច្របូកច្របល់ដោយសារគាត់ នាំឲ្យស្ដ្រីខ្មែរមានការមិនសប្បាយចិត្ត។ តើនេះសមជាបវរកញ្ញា ឬសមជាអ្នកតំណាងអោយស្ដ្រីខ្មែរទូទាំងប្រទេសដែលនាំយកវប្បធម៌ដ៏ស្រស់ឆើតឆាយទៅប្រកួតប្រជែងនៅឆាកអន្តរជាតិ ដែរឬទេ?

ចំណែកខ្ញុំគិតថា នាងមិនសាកសមនឹងទៅប្រកួតលើឆាកអន្តរជាតិសោះ ទង្វើរបស់នាងគឺជាទង្វើមួយដែលស្រ្ដីខ្មែរ មិនពេញចិត្ត ហើយការដកតំណាងនេះ ពិតជាត្រឹមត្រូវណាស់ សូមអស់យោបល់ក្នុងនាមខ្ញុំជាអ្នកគាំទ្រកម្មវិធី និងជាអ្នកចូលចិត្តតាមដានកម្មវិធី Miss Grand Cambodia ឆ្នាំ២០២០”។

ជាមួយនឹងការរិះគន់នេះ ក៏មានការវិភាគផងដែរថា កញ្ញាសេង រដ្ឋា នឹងទទួលបានការចាប់អារម្មណ៍តែមួយឆាវ ក្រោយដំណឹងប្រកាសដកតំណែងប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មាននាងនឹងស្ងប់ស្ងាត់ទីផ្សារ ដែលមិនខុសគ្នានឹងតារាមួយចំនួនដែលល្បីបញ្ច្រាស់ខ្យល់ គឺបានតែមួយប្រាវ ក៏ស្ងាត់បាតឈឹង។

ស្របគ្នាដែលនាងត្រូវបានខ្ទរខ្ទារដោយដំណឹងបាត់បង់មកុដ ព្រោះតែមានកំហុសឆ្គងផងនោះទេ ទើបវាច្បាស់ណាស់ថា បណ្ដាផលិតករ និងក្រុមហ៊ុនធំៗ នឹងខ្លាចរអារក្នុងការទទួលយកនាង ដោយសារតែបានសាងរឿងអាស្រូវជុំរឿងបាត់បង់តំណែង ដែលនេះមិនមែនជាដំណឹងល្អ។

អ្នកវិភាគយល់ថា បើទោះជាស្ថិតនៅក្នុងហេតុផលណាមួយ តែមូលហេតុនៃការបាត់បង់មកុដរបស់នាង គឺពិតជាពាក់ព័ន្ធនាងរឿងមិនទទួលខុសត្រូវរបស់នាង ដោយសារនាងគឺជាបេក្ខនារីមួយរូបដែលត្រូវបានកម្មវិធីជ្រើសឲ្យគ្រងមកុដយ៉ាងលំបាក គឺមិនអាចក្រុមហ៊ុនជាអ្នកបង្កើតបញ្ហាឲ្យនាង ដើម្បីទម្លាក់នាងចោលនោះទេ។

មានការវិភាគថា លុះត្រាតែនាងបានល្មើសនូវអ្វីដែលគោលការណ៍ដែលក្រុមហ៊ុនមិនអាចទទួលយកបានច្រើនចំណុច ទើបឈានដល់ការប្រកាសដកតំណែង ហើយក្នុងនាមនាងជាបេក្ខនារីតំណាងប្រទេសមួយទាំងមូល មិនអាចគ្រាន់តែឮថា កម្មវិធីព្រមានដកតំណែង ស្រាប់តែបង្ហោះតបវិញ ឲ្យក្រុមហ៊ុនធ្វើតាមការព្រមានចុះ ដោយលើកហេតុផលថា ក្រុមហ៊ុនធ្វើឲ្យអាម៉ាស់នោះទេ។ នាងគួរបង្ហាញនូវភាពទន់ភ្លន់ ក្រោយពេលក្រុមហ៊ុនប្រតិកម្ម ហើយស្វែងរកដំណោះស្រាយមួយ ដើម្បីរក្សាតំណែងរបស់ខ្លួន ហើយបានបន្តឱកាសទៅកាន់ឆាកអន្តរជាតិ ទើបជារឿងដ៏ប្រសើរក្នុងនាមជាបេក្ខនារីវ័យឆ្លាត ក្នុងការរក្សាមុខមាត់របស់ខ្លួន។

ភាពឆេវឆាវរបស់នាង ដែលតបតដោយជំហរអោយក្រុមហ៊ុនដកតំណែង និងឥរិយាបថ ដែលនាងមិនព្រមទទួលយកការចរចាជាមួយក្រុមហ៊ុន ក្រោយពេលក្រុមហ៊ុនបន្ទន់ឥរិយាបថ បានធ្វើឲ្យគេមើលឃើញកាន់តែច្បាស់ថា នាងមិនទាន់មានផ្នត់គំនិតចាស់ទុំក្នុងការដោះស្រាយបញ្ហា ហើយក៏អាចធ្វើឲ្យមានការវាយតម្លៃពីអត្តចរិតផងដែរ ខណៈពេលនាងមិនទាន់សាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញបានយូរនៅឡើយផង ។

ប្រភពជាច្រើនលើកឡើងថា មុននឹងឈានដល់ក្រុមហ៊ុនបង្ហោះព្រមាន គឺដោយសារតែក្រុមហ៊ុនទាក់ទងនាងច្រើនដងហើយ តែគ្មានលទ្ធផល និងដោយសារតែនាងគ្មានភាពច្បាស់លាស់ឲ្យមានការជឿជាក់។

ប្រភពនោះថា នាងតែងលើកពេលដែលក្រុមហ៊ុនបានណាត់គ្រោងទុក ដោយស្នើលើកថ្ងៃនេះលើកថ្ងៃនោះ ធ្វើឲ្យដំណើរទស្សនកិច្ច ឬគម្រោងចូលសម្ដែងការគួរសមមួយចំនួនផ្សេងទៀត ជាមួយថ្នាក់ដឹកនាំ ធ្វើឲ្យក្រុមហ៊ុនមានការខាតបង់យ៉ាងខ្លាំង។

ប្រភពនោះបន្តថា ពេលខ្លះស្នើឲ្យនាងមកហ្វឹកហាត់ថ្ងៃនេះ នាងសុំថ្ងៃនោះ ហើយធ្វើឲ្យកម្មវិធីបង្វិលតាមនាង ជាជាងរូបនាងសម្របតាមការចង់បានរបស់ក្រុមហ៊ុន។

មានការលើកឡើងថា ក្រោយជ្រុះមកុដនេះ នាងនឹងធ្លាក់កូដ ហើយក៏មានការប៉ាន់ស្មានថា ទីផ្សារសិល្បៈរបស់នាង នឹងពិបាកឈានឡើងផងដែរ ដោយសារតែជ្រុះមកុដនេះ៕

RELATED ARTICLES