Friday, April 26, 2024
Homeព័ត៌មានជាតិម្តងនេះ សមត្ថកិច្ចលែងណែនាំ ចុះចាប់ ប្រមូលយកខ្ទេចតែម្តង

ម្តងនេះ សមត្ថកិច្ចលែងណែនាំ ចុះចាប់ ប្រមូលយកខ្ទេចតែម្តង

ខេត្តព្រះវិហារ ៖ សមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំរបៀប ស្រុករវៀង ដោយដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅចាត់ការទៅតាមច្បាប់។

លោកវុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដែលដឹកនាំការបង្ក្រាបនេះបានឱ្យដឹងថា ការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ កម្លាំងបានរឹបអូសវត្ថុតាង រួមមាន ម៉ូទ័រឈូស ម៉ូទ័រវៀល ម៉ូទ័រស្វាន តាបច្រៀកឈើ និងឈើគ្រប់ប្រភេទ ជាច្រើនម៉ែត្រគូប បញ្ជូនទៅរក្សាទុក ដើម្បីចាត់ការទៅតាមច្បាប់។

លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានបន្តថា ទីតាំងខាងលើនេះ កន្លងមក អាជ្ញាធរបានចុះអប់រំណែនាំជាច្រើនដងមកហើយ តែមិនព្រមអនុវត្តតាម ទើបឈានដល់ការបង្ក្រាបតែម្តង៕

RELATED ARTICLES