Friday, March 29, 2024
Homeតារាខ្មែរលោកព្រាប សុវត្ថិ ច្រៀងឆ្លងឆ្លើយជាមួយតន់ ច័ន្ទសីម៉ា លើកបូង បទ "កាត់ឆុង" ចេញស្អែក​នេះហើយ

លោកព្រាប សុវត្ថិ ច្រៀងឆ្លងឆ្លើយជាមួយតន់ ច័ន្ទសីម៉ា លើកបូង បទ “កាត់ឆុង” ចេញស្អែក​នេះហើយ

ដូច​ការ​​សង្ស័យ​មែន វត្តមាន​​របស់​កំពូល​តារា​ចម្រៀង ​លោក​ព្រាប សុវត្ថិ​ ក្នុង​ផលិតកម្ម Galaxy Navatra ច្បាស់​ជា​​អ្នក​គ្រប់​​គ្រង​ផលិតកម្ម​ នឹង​រៀប​ចំ​ឲ្យ​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​ណា​ម្នាក់​ជាក់​ជា​មិន​ខាន ហើយ​ក្នុង​នោះ តន់ ចាន់​សីម៉ា គឺ​មានភាគរយខ្ពស់។

ការ​ទន្ទឹង​រង់ចាំអ៊ុតមើលនោះ នឹង​ចេញ​លទ្ធផល​ថ្ងៃ​ស្អែក​នេះ​ហើយ គឺ​ពួក​គេពិត​ជា​ចេញ​បទ​ចម្រៀង​រួម​គ្នា ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នេះមែន។

តាម​ការ​បង្ហើប​ពី​ប្រភព​ច្បាស់​ការ​មួយ បទ​ចម្រៀង​ដែល​លោក​ព្រាប សុវត្ថិ និង កញ្ញាតន់ ច័ន្ទ​សីម៉ា ​មាន​ចំណង​ជើង​ថា “កាត់​ឆុង” ជា​បទ​បែប​ញាក់។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា ផលិតកម្ម Galaxy Navatra បាន​ថត ​MV ​ចប់​រួច​រាល់​ថ្មីៗ​នេះ ហើយ​គ្រោង​នឹង​បង្ហោះ​លើ​​ Chanel Youtube របស់​ខ្លួន​ នៅ​ថ្ងៃ​ស្អែក​​នេះ​តែ​ម្ដង។​

ការ​ចាប់​ដៃគូ​គ្នា​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ​លុះត្រាតែ​តារា​ចម្រៀង​​លំដាប់​ដូច​គ្នា​ ទើប​ជា​​ដៃគូ​លោក​ព្រាប សុវត្ថិ​។ តន់ច័ន្ទស៊ីម៉ា វិញ អាច​ចាត់​ទុក​ថា ​ក៏​ជាកំពូលតារាចម្រៀងវ័យក្មេងដែរ ។

តាម​ទិន្នន័យ​​របស់​ផលិតកម្ម Galaxy Navatra បញ្ជាក់​ថា ចុង​ឆ្នាំ​នេះ ​តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មាន​អ្នក​ទស្សនាដល់រហូតដល់ជាង500លានដង ក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើប តន់ ច័ន្ទសីម៉ា មានឱកាស ត្រូវបានលោកព្រាបសុវត្ថិ សម្រេចចិត្តចាប់​ដៃ​គូ​បង្កើត​ Album ថ្មី។

គួរបញ្ជាក់​ថា ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលឈរលើគេ រយៈពេល២៣ឆ្នាំហើយនៅ​ពេល​ចាប់ដៃគូជាមួយនរណាម្នាក់ តែងតែលេចធ្លោជានិច្ច តែតន់ ច័ន្ទសីម៉ា វិញ ក៏មិនណយដែរ ខ្លាំង​រហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះ ហេតុនេះមហាជនរង់ចាំមើល ថា តើបទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស ហើយនឹងផ្ទុះកម្រិតណា?៕

RELATED ARTICLES