Friday, April 19, 2024
Homeតារាខ្មែរលោកមាស សាលី ធ្វើឲ្យនារីកំពូលស្នេហ៍ដកចិត្តមិនរួច

លោកមាស សាលី ធ្វើឲ្យនារីកំពូលស្នេហ៍ដកចិត្តមិនរួច

មាស សាលី ដែលធ្លាប់តែបាក់មុខត្រូវគេបង្អាប់ស្ពឹកមុខថា មិនចេះតុបតែងខ្លួន មិនសមជាតារាល្បី ធ្វើខ្លួនស្រែៗ គ្មានស្រីណាគេបេតីនោះ ស្រាប់តែពេលនេះ ម្ចាស់បទ ”អង្គរក្សបេះដូង” រូបនេះ ធ្វើឲ្យអ្នកធ្លាប់ពេបជ្រាយលោកស្ងាត់មាត់ដូចគេចុក ដោយសារតែមានស្រីស្អាតដើមទ្រូងធំទ្រលុកទ្រលន់ ជាអាណិកជនខ្មែរ មកពីអាមេរិក ស្រលាញ់សាលី ដកចិត្តមិនរួច រហូតចង់លេបអ្នកចម្រៀងសាន់ដេ រូបនេះ លាក់ទុកក្នុងពោះទៀតផង។

ការដែលស្រីស្រស់ងប់ស្នេហ៍មាស សាលី ខ្លាំង រហូតចង់ធានាឲ្យសាលី ទៅរស់នៅអាមេរិក ជារៀងរហូត ដើម្បីបាននែបនិត្យគ្នាគ្រប់វិនាទីនោះ ក្រោយពីតារាចូលចិត្តស្លៀកពាក់សាមញ្ញៗនេះ បានរត់ទៅកែមុខមាត់ និងចាក់ចង្កា ឲ្យទាក់ទាញ ព្រមទាំងចោះក្រវិលដូចតារាលេងខ្លួនមួយចំនួនទៀតផង ទើបធ្វើឲ្យនារីដែលមានសុដន់ធំនោះ ពេញចិត្តស្ដូកតែម្ដង។

មាស សាលី ក្រៅពីបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍នោះ តារាចម្រៀងដែលត្រូវគេថា មិនសូវចេះលេងរូបនេះក៏បញ្ចេញរូបអនុស្សាវរីយ៍ជាមួយសង្សារឆ្លងទ្វីបនេះផងដែរ ដោយអះអាងថា ពេលនេះ កម្រងស្នេហារបស់លោកជាមួយកំពូលស្នេហ៍មានអាយុ៤ឆ្នាំទៅហើយ។

សាលី ថែមទាំងបង្ហាញរូបភាពបែប Pre-Wedding ដែលបញ្ជាក់ថា​លោកត្រៀមរៀបការនឹងចេញទៅរស់នៅតាមប្រពន្ធនៅអាមេរិក ជាចិន្ត្រៃយ៍តែម្ដង។

ទោះជាយ៉ាងណា ក្នុងជំនួបកន្លងមក សាលី ធ្លាប់និយាយថា សង្សារលោកនៅអាមេរិកនោះ អាយុទើបជាង២០ឆ្នាំ ហើយលោកមិនទាន់គិតគូររឿងភ្ជាប់ពាក្យ ឬរៀបការនោះទេ តែលោកនិងនាងច្បាស់លាស់ជាមួយគ្នាអស់ហើយ។

មាស សាលី ដែលកេរ្ដិ៍ឈ្មោះកាន់តែស្ងប់ស្ងាត់ខ្លាំង រហូតហៅលែងចង់ឭនោះ បានងាកទៅបើកវង់ភ្លេងជាមួយតារាចម្រៀងជុំ លីណូ ហើយលោកក៏បានបណ្ដុះឲ្យប្អូនប្រុសបង្កើត ដើរទៅតាមគន្លងរបស់ខ្លួនផងដែរ គឺតារាចម្រៀងជើងថ្មីរបស់សាន់ដេ លោកវេហាស៍ ៕

RELATED ARTICLES