Thursday, April 25, 2024
Homeព័ត៌មានជាតិស្តាយលុយជិត១ម៉ឺនដុល្លារ ត្រឹមតែមួយប៉ប្រិចភ្នែក ក្លាយជាផេះ

ស្តាយលុយជិត១ម៉ឺនដុល្លារ ត្រឹមតែមួយប៉ប្រិចភ្នែក ក្លាយជាផេះ

ខេត្តកំពង់ធំ ៖ លំនៅដ្ឋានមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កឱ្យរងការខូចខាតអស់ទាំងស្រុង ដែលគិតជាទឹកប្រាក់ប្រមាណជិត១ម៉ឺនដុល្លារ និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

 វេលាម៉ោង០៨និង៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឱ្យរងការខូចខាតសម្ភារៈ ទ្រព្យសម្បត្តិបាត់បង់ គិតជាទឹកប្រាក់មានចំនួនប្រមាណជិត១ម៉ឺនដុល្លារ ស្ថិតនៅចំណុចភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះឈឿម សោម ភេទប្រុស អាយុ៦០ឆ្នាំ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ មានំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ។ ខូចខាត ឆេះផ្ទះមួយខ្នងទាំងស្រុង ប្រាក់ដុល្លាចំនួន២០០០ដុល្លារ ម៉ូតូចំនួន១គ្រឿង ខ្សែកមាស ចំនួន២ខ្សែ ស្មើ២តម្លឹង ខ្សែដៃមាសចំនួន៥ជី ចិញ្ចៀនមាសចំនួន៣ជី រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រមាណ១ម៉ឺនដុល្លារ។

ករណីខាងលើនេះ មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ចំនួន៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត ស្មើ២១ម៉ែត្រគុប ភ្លើងរលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងនោះឡើយ។

កម្លាំងចុះអន្តរាគមន៍សរុបចំនួន៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហាយ គឹមហ៊ុន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ៕

RELATED ARTICLES