Saturday, April 20, 2024
Homeតារាខ្មែរអ្នកនាងឡោម លក្ខិណ បង្ហាញមុខគូដណ្តឹង ជាមន្ត្រីនគរបាលរូបសង្ហាម្នាក់

អ្នកនាងឡោម លក្ខិណ បង្ហាញមុខគូដណ្តឹង ជាមន្ត្រីនគរបាលរូបសង្ហាម្នាក់

អ្នកមេម៉ាយកូន១ អ្នកនាងឡោម លក្ខិណា បានធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ជាមួយបុរសម្នាក់នៅក្រៅរង្វង់សិល្បៈ ឈ្មោះឆាយ វណ្ណា ដែលពិធីនោះមានចាស់ទុំទាំងសងខាងបានចូលរួមធ្វើជាសាក្សីផងដែរ។

នេះគឺជាការរៀបចំគូជីវិតសាជាថ្មីឡើងវិញ របស់តារាចម្រៀងនិងសម្ដែង ឡោម លក្ខិណា ក្រោយពីនាងបានធ្លាក់ខ្លួនជាស្រី្ដមេម៉ាយកូន១ រយៈពេលជិត១ឆ្នាំមកហើយ ដោយស្វាមីនាង លោកប៉ា ច័ន្ទពិសិដ្ឋ បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។

ក្រោយបាត់បង់ប្ដីលក្ខិណា ហាក់ស្ងប់ស្ងាត់ពីអាជីពសិល្បៈ ព្រោះតែកាន់ទុក្ខជូនស្វាមី ខណៈដែលកាលពីពេលថ្មីៗនេះ គេចាប់អារម្មណ៍ឃើញនាងបណ្ដើរបុរសម្នាក់បែបគូស្នេហ៍ទៅកម្សាន្ដនៅប្រាសាទអង្គរវត្ត ហើយតាមពិត បុរសម្នាក់នោះពិតជាម្ចាស់ចិត្តថ្មីរបស់នាងមែន ដោយបានក្លាយទៅជាគូដណ្ដឹងនឹងគ្នាទៅហើយ។ ប៉ុន្ដែលក្ខិណា មិនបញ្ជាក់ថា នាងគ្រោងដឹកដៃអនាគតស្វាមីថ្មីនេះរៀបការនៅពេលណាឡើយ។

គួរបញ្ជាក់ថា ឡោម លក្ខិណា ស្ថិតក្នុងចំណោមអតីតតារាចម្រៀងស្រីទាំង៣ដួង របស់ផលិតកម្មតោមាស រៃមាស ដែលពេលនេះបានក្លាយទៅជាស្រ្ដីមេម៉ាយដូចគ្នា ក្នុងនោះ មានអ្នកនាងឆ័យលី ដាឡែន និងទូច ស្រីលក្ខណ៍ ។

ប៉ុន្ដែអ្នកមេម៉ាយទាំង៣ដួង ពិតជាមិនចង់ទុកបេះដូងឲ្យនៅរងាយូរឡើយ ព្រោះមុនលក្ខិណា ភ្ជាប់ពាក្យនេះ ទាំងទូច ស្រីលក្ខណ៍ ក៏បានរកឃើញគូស្នេហ៍ថ្មីជាគូបង្ហាត់កីឡា ខណៈដែលឆ័យលី ដាឡែន វិញ កំពុងស្និទ្ធស្នាលជាមួយប្រុសក្មេងម្នាក់។

គេឃើញអ្នកសិល្បៈរួមអាជីពបានចូលរួមសម្ដែងការអបអរសាទរចំពោះឡោម លក្ខិណា ដែលរកបានគូស្នេហ៍ថ្មីនេះដែរ ហើយមិត្តភក្ដិនាងបានជម្រុញឲ្យលក្ខិណា ប្រញាប់ចូលរោងការឆាប់ៗទៀតផង៕

RELATED ARTICLES