Friday, April 19, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ បង្ហាញឥទ្ធិពល មិនចាញ់ឧកញ៉ា

ខេមរៈ សិរីមន្ដ បង្ហាញឥទ្ធិពល មិនចាញ់ឧកញ៉ា

តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ពេលនេះបានរៀបចំខ្លួនកាន់តែហ៊ឺហា និងធ្វើឲ្យមានឥទ្ធិពលមិនចាញ់អ្នកធំឡើយ តាមរយៈការបង្ហាញខ្លួនទៅចូលរួមមង្គលការប្អូនស្រីថៅកែផលិតកម្មមួយ កាលពីពេលថ្មីនេះ ដោយនៅពេលដែលសិរីមន្ដ ចុះពីលើរថយន្ដទំនើបម៉ាក Rolls Royce នោះ មានអង្គរក្សចុះមកបើកទ្វារឡានឲ្យទាំងលោកនិងប្រពន្ធ ធ្វើឲ្យភ្ញៀវជា​ច្រើនស្ញប់ស្ញែងពីអតីតតារាចម្រៀងរបស់ផលិតកម្ម U2 និងសាន់ដេ រូបនេះជាខ្លាំង។

នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ខេមរៈ សិរីមន្ដ នៅឆ្នាំ២០២១ គឺលោកសិរីមន្ត ក្លាយទៅជាតារាចម្រៀងដែលលេងម៉ូដរថយន្ដទំនើបៗ ដល់ទៅ៤គ្រឿង តម្លៃសរុបជាងកន្លះលានដុល្លារ សម្រាប់ជិះឆ្លាស់គ្នា ក្នុងនោះ មានដូចជា Lexus LX570, Mazda និង Volkswagen។

ក្រៅពីភាពហ៊ឺហាទាំងនេះកន្លងមក ខេមរៈ សិរីមន្ដ ក៏ធ្លាប់ត្រូវបានគេបង្ហើបថា លោកមានតួនាទីជាជាមន្រ្ដីយោធាម្នាក់ ដែលពាក់ស័ក្តិធំផងដែរ។ ប៉ុន្ដែសិរីមន្ដ មិនធ្លាប់បង្ហាញអំណាចដោយពាក់ស័ក្តិ ឬផ្កាយលើស្មា ដូចតារាមួយចំនួនទៀតឡើយ។

ខេមរៈ សិរីមន្ដ បានក្លាយទៅជាតារាចម្រៀងស្នូលរបស់ហង្សមាស ក្រោយពីលោកព្រាប សុវត្ថិ ដើរចេញពីទ្រនំនេះទៅជ្រកនៅ Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឲ្យថៅកែហង្សមាស ធ្វើបទចម្រៀងឲ្យសិរីមន្ដ ច្រៀងដោយសម្រិតសម្រាំងបំផុត ទាំង Audio និង MV ដើម្បីកុំឲ្យចាញ់ព្រាប សុវត្ថិ ។

អ្វីដែលកាន់តែត្រូវបានមហាជនចាប់អារម្មណ៍ថែមទៀតនោះ ខេមរៈ សិរីមន្ដ  ថែមទាំងយកប្រពន្ធរបស់ខ្លួន អ្នកនាងគុយ ផល្លី ទៅដឹកនាំសម្ដែង MV របស់លោកទៀតផង ទើបធ្វើឲ្យមានការលើកឡើងថា លោកសិរីមន្ត កំពុងតែប្រឹងសណ្ដោងប្រពន្ធឲ្យល្បីឈ្មោះក្នុងសិល្បៈដូចលោកដែរ ។

ប៉ុន្ដែរតារាកូន៣ លោកសិរីមន្ត នៅតែគ្មានដំណឹងដឹកដៃប្រពន្ធចូលរោងការជាចំហឡើយ៕

RELATED ARTICLES