Thursday, April 25, 2024
Homeតារាខ្មែរទឹម រដ្ឋា ជួបស្នេហ៍សុទ្ធតែប្រុសបរទេស តែមិនធ្វើត្រាប់តាមតារាមួយចំនួន

ទឹម រដ្ឋា ជួបស្នេហ៍សុទ្ធតែប្រុសបរទេស តែមិនធ្វើត្រាប់តាមតារាមួយចំនួន

តារាសម្ដែងទឹម រដ្ឋា ដែលមិនសូវមានសកម្មភាពសិល្បៈណាមួយលេចធ្លោនៅរយៈពេលចុងក្រោយនេះ បានឲ្យដឹងថា សម្រាប់រូបនាង គឺចង់រៀបការមុន ទើបយកកូនតាមក្រោយ បើទោះជាមានតារាមួយចំនួននាពេលបច្ចុប្បន្ន និយមរឿងយកកូនមុនរៀបការក៏ដោយ។

រដ្ឋា បានប្រាប់អ្នកកាសែត កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ថា នាងមិននិយាយឲ្យប៉ះពាល់អ្នកណាម្នាក់នោះទេ ព្រោះមនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើស និងការសម្រចចិត្តរៀងៗខ្លួន តែចំពោះរូបនាងវិញ គឺចង់រៀបការជាមុន ទើបយកកូនតាមក្រោយ ដែលនេះជារឿងរបស់នាងផ្ទាល់ តែចំពោះអ្នកផ្សេងគេគិតយ៉ាងម៉េចនោះ ជាការពេញចិត្តរបស់គេ។

ប៉ុន្ដែរឿងរៀបការថា នៅពេលណានោះ ត្រូវបានរដ្ឋា អះអាងថា រហូតមកដល់ពេលនេះ គឺនៅតែមិនទាន់អាចកំណត់បានឡើយ ហើយនាងក៏សូមមិននិយាយទុកជាមុនដែរ ព្រោះថា ខ្លាចនិយាយទៅមានការប្រែប្រួល ធ្វើឲ្យនាងពិបាកប្រឈម ហេតុនេះហើយពេលណានាងកាន់ធៀបការហៅភ្ញៀវនោះ ទើបគ្រប់គ្នាឃើញផ្ទាល់ភ្នែកតែម្ដងទៅ។

ទឹម រដ្ឋា បានផ្ដាច់ស្នេហ៍ពីប្រុសប៉ាគីស្ថាន លោក Zaky ដោយចម្រូងចម្រាស ហើយនាងបានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសជនជាតិអាមេរិក កាត់អេស្ប៉ាញ លោក Jovany Antonio រយៈពេលជាង៥ឆ្នាំមកហើយ ដែលពេលនេះ នាងអះអាងថា ទំនាក់ទំនងរវាងនាង និងគូស្នេហ៍ គ្មានបញ្ហារកាំរកូសណាមួយកើតឡើងឡើយ ខណៈដែលកន្លងមកនាងក៏ធ្លាប់ធ្វើដំណើរទៅជួបអនាគតឪពុកម្ដាយក្មេក នៅឯនាយសមុទ្រផងដែរ។

រដ្ឋា ក៏ធ្លាប់ប្រាប់ដែរថា ការភ្ជាប់ស្នេហ៍ជាមួយប្រុសបរទេស គឺជានិស្ស័យ មិនមែននាងមើលរំលងប្រុសក្នុងស្រុកនោះទេ។

ក្រៅពីទឹម រដ្ឋា តារាដែលយកប្ដីប្រុសបរទេស មានដូចជា អ្នកនាងផូ មុន្នីពៅ, ទូច ស្រីលក្ខណ៍, កែវ ស្រីនាង, អឿន ដាលីស, ខៀវ សានសាណា និងហ៊ាប រ៉ាឌី  ជាដើម៕

RELATED ARTICLES