Tuesday, April 16, 2024
Homeតារាខ្មែរពេជ្រ សូលីកា អ្នកគាំទ្រសរសើរពូកែថែសម្រស់ ទោះជាមានកូន១ក៏ដោយ

ពេជ្រ សូលីកា អ្នកគាំទ្រសរសើរពូកែថែសម្រស់ ទោះជាមានកូន១ក៏ដោយ

ពេជ្រ សូលីកា នៅតែមានរូបសម្រស់គួរឲ្យក្នាញ់ បើទោះជាពេលនេះនាងមានកូនប្រុសម្នាក់ អាយុជាង៩ខែក្ដី។ ជាញឹកញាប់ គេឃើញតារាកូន១រូបនេះ តុបតែងខ្លួនដូចនៅក្រមុំ ធ្វើឲ្យអ្នកគាំទ្ររបស់នាងសរសើរ ពីការពូកែលេងខ្លួនរបស់អ្នកចម្រៀងហង្សមាស រូបនេះថា មានប្ដីនិងកូន១ហើយ តែសូលីកា នៅតែស្អាតនិងទាក់ទាញដូចមុន។

ទោះជាយ៉ាងណា បើប្រៀបធៀបកេរ្ដិ៍ឈ្មោះរបស់សូលីកា នៅពេលនេះ គឺមិនដូចមុនទេ ព្រោះនាងលែងមានបទល្បីៗដូចមុនសម្រាលកូន ហើយពិបាកប្រជែងជាមួយតារាចម្រៀងផ្នែកយុវវ័យ ពិសេសគឺកញ្ញាតន់ ច័ន្ទសីម៉ា របស់ Galaxy ដែលកំពុងតែហក់ឡើងនោះតែម្ដង។

ថ្វីត្បិតតែពេជ្រ សូលីកា កាន់តែពិបាករក្សាឈ្មោះក្នុងចំណោមតារាចម្រៀងល្បីៗមែន ប៉ុន្ដែពេលនេះ គេឃើញនាងតែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារ ដោយមានទទួលបានសេចក្ដីសុខយ៉ាងពិតប្រាកដ ក្រោយពីនាងបានភ្ជាប់ពាក្យជាមួយលោកគឹម ហាន ដែលជាអាណិកជនខ្មែរ មកពីអូស្រា្ដលី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ និងបានសម្រាលកូនប្រុសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០មក។

ប៉ុន្ដែទន្ទឹមនឹងទទួលបានស្នេហាពិតនេះ សូលីកា ក៏កំពុងដេកឱបទុក្ខផងដែរ ដោយសារតែម្ដាយជាទីស្រលាញ់របស់នាង អ្នកស្រីស៊ិន ស្រីនាង កំពុងជាប់ពន្ធនាគារ បន្ទាប់ពីបានសម្លាប់គូស្នេហ៍ភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

តាមព័ត៌មានថា ស្វាមីសូលីកា លោកគឹម ហាន បានឲ្យប្រាក់ខែនាងជាប្រចាំទៀតផង ខណៈដែលសូលីកា ចង់ដឹកដៃប្ដីចូលរោងការនៅឆ្នាំ២០២១ នេះ តែនាងកំពុងរារែកចិត្ត ព្រោះកូវីដ-១៩ ផ្ទុះជាថ្មី៕

RELATED ARTICLES