Friday, March 29, 2024
Homeតារាខ្មែរពេជ្រ សោភា ថា ចូលឆ្នាំថ្មីនេះ លែងស្ងាត់ហើយ ចេញម្តង៣០បទឲ្យកក្រើក

ពេជ្រ សោភា ថា ចូលឆ្នាំថ្មីនេះ លែងស្ងាត់ហើយ ចេញម្តង៣០បទឲ្យកក្រើក

ពេជ្រ សោភា ដែលស្ងប់ស្ងាត់ជាង១ឆ្នាំទៅហើយ គ្មានបទចម្រៀងណាមួយល្បីដូចមុន តាំងពីផ្ទុះកូវីដ-១៩នោះ ស្រាប់តែពេលនេះនាងវាចាថា បានត្រៀមវាយលុកទីផ្សារចម្រៀងសាជាថ្មីម្ដងទៀត នៅមុនចូលឆ្នាំខ្មែរ ២០២១ នាពេលខាងមុខនេះ ដោយម្ដងនេះចេញម្ដងដល់ទៅ៣០បទតែម្ដង។

សោភា ប្រាប់ថា បច្ចុប្បន្នបទចម្រៀងទាំងនោះបានធ្វើរួច និងស្ថិតក្នុងកណ្ដាប់ដៃនាងទៅហើយ អីចឹងគ្រាន់តែសម្រេចចិត្តថា ត្រូវព្រលែងភ្លាម គឺនឹងចេញភ្លែតតែម្ដង។

ទោះជាយ៉ាងណា សោភា ថា ក្នុងចំណោបបទចម្រៀងទាំងនោះ មានចង្វាក់ខ្លះ នាងមិនធ្លាប់ច្រៀងពីមុនសោះក៏មានដែរ ហេតុនេះហើយនាងសង្ឃឹមថា ឆ្នាំនេះនឹងប្លែកជាងឆ្នាំមុនៗជាមិនខាន។

ប៉ុន្ដែដើម្បីឲ្យអ្នគគាំទ្ររបស់នាងតាមដាននោះ សោភា ថា នាងសុំមិនបង្ហើបថា បទចម្រៀងនោះនាងបានចាប់ដៃគូជាមួយតារាណាខ្លះទេ ដោយនាងគ្រាន់តែអះអាងថា ក្នុងនោះក៏មានបទរ៉េបផងដែរ ព្រោះរយៈពេលចុងក្រោយនេះ នាងឃើញទីផ្សារចង្វាក់រ៉េប កាន់តែកក្រើក បន្ទាប់ពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចេញរ៉េបបុកគ្នានោះ។

ក្រៅពីមិនបារម្ភចំពោះការប្រឈមធ្លាក់កូដ ព្រោះបទចម្រៀងចេញយឺតយ៉ាវនោះ ពេជ្រ សោភា ថា នាងគ្មានគម្រោងថតភាពយន្ដថ្មីៗទៀតឡើយ ដោយពេលនេះផ្ដោតលើការធ្វើបទចម្រៀងថ្មីៗច្រើនជាង ហើយនាងអះអាងថា ក្នុង១យប់ នាងអាចធ្វើបទចម្រៀងបាន២បទ បើសិនចិត្តចង់ ព្រោះនាងមានក្រុមការងារជាកូនចៅជាច្រើននាក់ ចាំជួយ។

សោភា បន្ថែមថា ការចេះធ្វើបទភ្លេង និងនិពន្ធបទចម្រៀងដោយខ្លួនឯង ធ្វើឲ្យនាងមិនតឹងទ្រូងដេកចាំតែគេទម្លាក់បទចម្រៀងឲ្យច្រៀងដូចមុនទៀតឡើយ។

ប៉ុន្ដែមហាជនយល់ថា តាំងពីពេជ្រ សោភា ចែកផ្លូវជាមួយងួន ចាន់ដេវីដ មក ពេលនេះនាងមិនទាន់រកបានដៃគូណាដែលស័ក្តិសមក្នុងការច្រៀងសម្ដែងបទរ៉េប ឡើយ បើទោះជាសោភា ធ្លាប់ធ្វើដៃគូជាមួយ Step និងលោកគ្រូអ៊ួយ ក្ដី។

ពេជ្រ សោភា ថា ទោះជាកូវីដ-១៩ អុកឡុកពេញ១ឆ្នាំក្ដី ប៉ុន្ដែនាងនៅតែមានភាពរវល់ទៅលើការរកស៊ីតាម Online ដែរ ដោយគ្រាន់តែពេលខ្លះនាងមិនចេញមុខមែន តែមានកូនចៅធ្វើជំនួស។

ចំណែករឿងស្នេហាជាមួយលោកឆឹម សក្កដា វិញ សោភា ថា នាងមិនចង់និយាយរឿងរៀបការឡើយ៕

RELATED ARTICLES