Friday, March 29, 2024
Homeតារាខ្មែរពេជ្រ សោភា បញ្ចេញ៣០បទ មិនជោគជ័យ ទៅលក់អំពៅសាង វិញ?

ពេជ្រ សោភា បញ្ចេញ៣០បទ មិនជោគជ័យ ទៅលក់អំពៅសាង វិញ?

ខណៈដែលលោកព្រាប សុវត្ថិ កំពុងតែល្បីបទ ”គ្រប់យ៉ាងព្រោះតែមេ” ចំណែកខេមរៈ សិរីមន្ដ កំពុងល្បីបទ ”ក្រមុំៗឥឡូវចាស់ៗម្ល៉េះ?” សម្រាប់បុកគ្នាថ្ងៃចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ បែរជាតារាចម្រៀងពេជ្រ សោភា ដែលថាបានធ្វើចម្រៀងហើយ៣០បទ នៅក្នុងដៃនោះ បែរជាបន្ដផ្អឹបទុកតទៅទៀត មិនព្រមបញ្ចេញតទល់ជាមួយតារាល្បីៗផ្សេងទៀតឡើយ ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងប្រឈមភាពស្ងាត់ស្ងៀមកាន់តែខ្លាំង រយៈពេលជាង១ឆ្នាំមកនេះ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរ ពេជ្រ សោភា បែរជាបញ្ចេញសាបែបអស់សង្ឃឹមទៅវិញ សម្រាប់បទចម្រៀងចូលឆ្នាំខ្មែរ២០២១នេះ ដោយនាងសំអាងថា គ្រូភ្លេងរបស់នាងថា ឆ្នាំនេះគ្មានបទណាល្បីទេ ហើយបើអីចឹងនាងមានតែត្រៀមខ្លួនទៅលក់ទឹកអំពៅ ឡើងវិញហើយ។

ការវាចាបែបនេះ ធ្វើឲ្យមានការលើកឡើងថា មើលទៅទំនងជាពេជ្រ សោភា ទៅលែងរួចហើយ ព្រោះថាបច្ចុប្បន្ននេះតារាចម្រៀងដែលចេញបទចម្រៀងបន្ដបន្ទាប់ គឺមានតែ៣ដួងប៉ុណ្ណោះនោះ គឺលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងតន់ ច័ន្ទសីម៉ា ។

ទោះជាយ៉ាងណា តាមព័ត៌មានថា ការថ្លែងសារបែបអស់សង្ឃឹមរបស់ពេជ្រ សោភា នៅពេលនេះ អាចជាការធ្វើឲ្យដៃគូរបស់នាងមានការធ្វេសប្រហែស តែតាមពិត សោភា គ្មានបំណងលើកទង់ជ័យសចុះចាញ់តារាទាំងនោះទេ គឺពេលនេះមិនទាន់ដល់ពេលដែលនាងព្រលែងចេញបទចម្រៀងប៉ុណ្ណោះ។

តារាចម្រៀងមួយចំនួន បាននិយាយថា បើសិនជាសោភា បញ្ចេញបទចម្រៀងម្ដង៣០បទ នៅមុនចូលឆ្នាំខ្មែរ ដូចនាងអួតមែននោះ ច្បាស់ជាតារាល្បីៗទាំងឡាយប្រឈមហានិភ័យជាមិនខានឡើយ។ ប៉ុន្ដែពួកគេនៅតែជឿថា ហង្សមាស ដែលមានតារាឡើងគជាន់ជើងគ្នានោះ ច្បាស់ជាមិនអាចផ្គាប់ចិត្តសោភា ដោយចេញម្ដងដល់ទៅ៣០បទនោះឡើយ។

គួរបញ្ជាក់ថា ពេជ្រ សោភា បានឈជើងនៅហង្សមាស រយៈពេលជាង១៥ឆ្នាំមកហើយ ដែលមុនផ្ទុះកូវីដ-១៩ នាងស្ថិតក្នុងចំណោមតារាចម្រៀងលំដាប់ Grade A។ ប៉ុន្ដែជាង១ឆ្នាំនេះ សោភា ស្ងប់ស្ងាត់គ្មានបទល្បីដុចមុនទៀតឡើយ តែសោភា ថា កាលៈទេសៈនេះទោះជាចេញបទល្បី ក៏មិនដឹងយកទៅច្រៀងនៅតាកតន្ត្រីណាដែរ អីចឹងនាងសុខចិត្តធ្វើហើយ មិនចេញវិញ ចង់អ្នកណាល្បីដល់ឋានព្រះឥន្ទ ក៏នាងមិនខ្វល់ដែរ៕
ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES