Friday, March 29, 2024
Homeព័ត៌មានជាតិព្យាយាមអស់សមត្ថភាពទៅហើយ ចុងក្រោយ ម្តាយបានត្រឹមយំអាណិតកូនប្រុស

ព្យាយាមអស់សមត្ថភាពទៅហើយ ចុងក្រោយ ម្តាយបានត្រឹមយំអាណិតកូនប្រុស

ខេត្តកំពង់ធំ ៖ ក្មេងប្រុសវ័យ១៦ឆ្នាំម្នាក់ បានតខ្សែភ្លើងដោយភ្លេចដកឌុយចេញពីព្រីភ្លើង ធ្វើឱ្យឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិក្រសាំង (ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ។

សាកសពយុវជនរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះឌី ប៉ង់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានតខ្សែភ្លើងតែម្នាក់ឯង ស្រាប់តែក្រោយមកក៏ឆ្លងចរន្តបណ្តាលឱ្យឆក់ដេកដួលនៅនឹងកន្លែង ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោមកមើល ទើបដឹងថា ជនរងគ្រោះតភ្លើងដោយភ្លេចដកឌុយចេញពីព្រីភ្លើង ទើបប្រញាប់ស្ទុះទៅដកឌុយភ្លើងចេញ បំណងជួយសង្គ្រោះជីវិតក្មេងប្រុសរងគ្រោះភ្លាមៗដែរ តែអកុសល ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារត្រូវខ្សែភ្លើង បណ្តាលឱ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះ តខ្សែភ្លើងដោយមិនបានដកឌុយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES