Thursday, April 25, 2024
Homeកីឡាជាតិមហាហង្ស អលស្តា FC ឈ្នះជើងឯកពានរង្វាន់បាល់ទាត់ ថ្នាក់ជាតិ Futsal 2020

មហាហង្ស អលស្តា FC ឈ្នះជើងឯកពានរង្វាន់បាល់ទាត់ ថ្នាក់ជាតិ Futsal 2020

ភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់មហាហង្ស អលស្តា FC ទីបំផុតបានយកឈ្នះការប្រកួតនិងក្លាយជាក្រុមជើងឯកពាន់រង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ថ្នាក់ជាតិ Futsal 2020។កាន់តែពិសេសទៀតនោះ គឺក្រុមនេះអាចដណ្តើមបានពានរហូតដល់ទៅ៥ ក្នុងចំណោមពានទាំង៦។

ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ បានធ្វើឲ្យក្រុម មហាហង្ស អលស្តា FC កាន់តែមានទំនុកចិត្តខ្ពស់និងរំភើបខ្លាំង ក្រោយពេលឈ្នះការប្រកួតហើយអាចដណ្តើមបានពានចំនួន៥ នឹងក្លាយជាជើងឯកបាល់ទាត់ Futsal 2020 នៃវគ្គផ្តាច់ព្រ័ត្ រកាលពីយប់ថ្ងៃ ទី២១ ខែកុម្ភ: ឆ្នាំ២០២១។

លោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងអ្នកចាត់ការទូទៅរបស់ក្រុម មហាហង្ស អលស្តា FC បានថ្លែងដោយបង្ហាញក្តីរំភើបថា នេះជាប្រវត្តិសាស្រ្តបាល់ទាត់ Futsal ថ្នាក់ជាតិដែលក្រុមមហាហង្ស ប្រមូលបានពានរហូតដល់ទៅ៥ ក្នុងការប្រកួតថ្នាក់ជាតិ ដើម្បីត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាម ឆាប់ៗខាងមុខនេះ។

លោកបានបន្តថា នេះក៏ជាលើកទី១ ដែលក្រុមមហាហង្ សបានកែប្រែប្រវត្តិសាស្រ្តបាល់ទាត់ Futsal ថ្នាក់ជាតិ ហើយបើប្រៀបធៀបទៅប្រទេសដទៃ គឺពុំធ្លាប់មានដូចមហាហង្សទេ។

លោកអ៊ិន សុភិន បញ្ជាក់ថា សម្រាប់ពានដែលទទួលបាន រួមមាន ១. ជើងឯក, ២. ក្រុមដែលលេងបានល្អបំផុត, ៣. កីឡាករឆ្នើម, ៤. អ្នកចាំទីឆ្នើម និង៥. គ្រូបង្វឹកឆ្នើម។ដោយឡែក ពានទី៦ (អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ) គឺបានទៅលើក្រុមផ្សេង។

លោក អ៊ិន សុភិន បានបន្ថែមទៀតថាសម្រាប់ជ័យជំនះនេះ អាចចាត់ទុកជាប្រវត្តិសាស្រ្តថ្មីមួយរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ពិធីប្រគល់ពាននេះដែរ គឺធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ៕

RELATED ARTICLES